Connect with us

ព័ត៌មានអន្ដរជាតិ

គិតត្រឹមពេលនេះព្យុះ Molave បណ្ដាលឲ្យប្រទេសវៀតណាម មានអ្នកស្លាប់ និងបាត់ខ្លួន

បានផុស

នៅ

មនុស្ស ២ នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ និង ២៦ នាក់ទៀតកំពុងបាត់ខ្លួន នៅពេលព្យុះទីហ្វុង Molave បានវាយប្រហារភាគកណ្តាលប្រទេសវៀតណានៅថ្ងៃពុធ ទី២៨ ខែតុលា នេះ ដោយបានបំផ្លិចបំផ្លាញដើមឈើ និងប៉ើងដំបូលចេញពីផ្ទះ ហើយវាជាការបំផ្លិចបំផ្លាញដ៏អាក្រក់បំផុតដែលត្រូវបានគេមើលឃើញនៅក្នុងឆ្នាំ ។

ទន្ទឹមនោះអាជ្ញាធរក៏បានជម្លៀសប្រជាជនប្រមាណ ៣៧៥,០០០ នាក់ទៅកាន់ទីទួលសុវត្ថិភាព លុបចោលជើងហោះហើររាប់រយជើង និងបិទសាលារៀនជាដើម ខណៈព្យុះនេះកំពុងបណ្តាលឲ្យបាក់ដីនៅភាគខាងត្បូងទីក្រុង Danang ដែលមានកម្លាំងខ្យល់បក់រហូតដល់ ១៤៥ គីឡូម៉ែត្រក្នុងមួយម៉ោង ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា គិតត្រឹមពេលនេះយ៉ាងហោចណាស់មានមនុស្ស ២ នាក់ត្រូវបានសម្លាប់នៅក្នុងខេត្ត Quang Ngai ខណៈពេលព្យាយាមការពារផ្ទះរបស់ពួកគេពីព្យុះ ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា បុរសម្នាក់បានស្លាប់ បន្ទាប់ពីមានខ្យល់បក់រហូតដល់ ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោងបានបក់ប៉ើងគាត់ចេញពីលើដំបូលផ្ទះ ខណៈដែលព្យាយាមជួសជុលវា ។

បន្ថែមពីនេះក្រុមមន្រ្តីក៏បាននិងកំពុងស្វែងរកអ្នកនេសាទដែលបាត់ខ្លួនចំនួន ២៦ នាក់ពីព្យុះនេះដែលជាព្យុះទី ៤ របស់ប្រទេសវៀតណាមក្នុងខែនេះដែលនាំឲ្យមានរលកកម្ពស់ដល់ទៅ ៦ ម៉ែត្រ ខណៈចរន្តអគ្គីសនីត្រូវបានកាត់ផ្តាច់នៅក្នុងតំបន់ ។

ប្រទេសវៀតណាមនៅតែកំពុងស្ដារឡើងវិញពីគ្រោះទឹកជំនន់ និងការបាក់ដីដែលបានសម្លាប់មនុស្ស ១៣៦ នាក់ និងបានបាត់ខ្លួនរាប់សិបនាក់នៅក្នុងខេត្តចំនួន ៣ ។

គួរបញ្ជាក់ថា មុនពេលមកដល់ប្រទេសវៀតណាម ព្យុះ Molave ក៏បានសម្លាប់មនុស្ស ៩ នាក់ និងជម្លៀសមនុស្ស ១២០,០០០ នាក់ក្នុងប្រទេសហ្វីលីពីន ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ Molave ជាព្យុះទីហ្វុងខ្លាំងបំផុតដែលវាយប្រហារប្រទេស វៀតណាម ក្នុងឆ្នាំនេះ

ចុចអាន ៖ សមាជិកសភាគណបក្សប្រឆាំងថៃ អារ ដៃខ្លួនឯងនៅក្នុងសភាដើម្បីតវ៉ាប្រឆាំងនឹងការបង្ក្រាបលើក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម