ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី អង់គ្លេស បណ្ដេញប្រធានគណបក្សអភិរក្សនិយម ចេញពីតំណែង
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak កាលពីថ្ងៃអាទិត្យបានបណ្តេញលោក Nadhim Zahawi ចេញពីតំណែងជាប្រធានគណបក្សអភិរក្ស បន្ទាប់ពីការស៊ើបអង្កេតរឿងចម្រូងចម្រាសលើកិច្ចការពន្ធដារបស់លោក ។

នៅក្នុងលិខិតមួយកាលពីថ្ងៃអាទិត្យ លោក Sunak បាននិយាយថា បន្ទាប់ពីរៀបចំសេចក្តីប្រកាសផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់សមាជិកសភាមក លោកបានបញ្ជាឲ្យមានការស៊ើបអង្កេតលើបញ្ហានេះ ហើយលោកបានកត់សម្គាល់ថា លោក Zahawi ពិតជាមានការរំលោភបំពានលើបញ្ហាពន្ធដារមែន ។
លោក Zahawi បានប្រឈមមុខនឹងការលាលែងពីតំណែង បន្ទាប់ពីមានការបំភ្លឺថា គាត់បានដោះស្រាយវិវាទពន្ធរាប់លានផោនជាមួយនាយកដ្ឋានចំណូល និងគយ (HMRC) ខណៈពេលកំពុងបម្រើការជាអធិការបតីកាលពីឆ្នាំមុន ។

ទន្ទឹមនោះ បញ្ហានេះកើតឡើងជុំវិញការខកខានប្រកាសឲ្យបានត្រឹមត្រូវនូវប្រាក់ចំណេញរបស់លោក Zahawi ដែលទទួលបានពីការលក់ភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុន YouGov ជាក្រុមហ៊ុនបោះឆ្នោតដែលគាត់បានសហការគ្នាបង្កើតឡើងក្នុងឆ្នាំ ២០០០ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ បរិមាណឧស្ម័នបម្រុងរបស់ អឺរ៉ុប ធ្លាក់ចុះក្រោម ៧៥ ភាគរយ ក្រោយ ព្យាយាមដាក់ទណ្ឌកម្ម រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ