Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុផលចំនួន ៣ រុស្ស៊ី នឹងកម្ទេចរថក្រោះ អាមេរិក-អាល្លឺម៉ង់ ដែលបញ្ជូនឲ្យ អ៊ុយក្រែន ទៅជាផេះ

បានផុស

នៅ

អ្នកជំនាញខាងយោធា និងជាអ្នកវិភាគរុស្ស៊ីលោក Alexey Leonkov បាននិយាយថា ការសម្រេចបញ្ជូនរថក្រោះពីសំណាក់ប្រទេសសមាជិកអង្គការណាតូ ឲ្យអ៊ុយក្រែនកាលពីពេលថ្មីៗនេះ នឹងត្រូវបានកម្ទេចដោយកងកម្លាំងរុស្ស៊ី ។

លោក Alexey Leonkov
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក Leonkov បានលើកឡើងហេតុផលចំនួន ៣ ដែលរថក្រោះទាំងនោះនឹងត្រូវរុស្ស៊ីកម្ទេចឲ្យក្លាយជាផេះនៅក្នុងប្រទេសអ៊ុយក្រែន៖

១. សង្រ្គាមមុនៗបានបង្ហាញហើយថា រថក្រោះរបស់អង្គការណាតូមិនមែនជា “អាវុធដ៏អស្ចារ្យ” នោះទេ

លោក Leonkov បាននិយាយថា ទាំងរថក្រោះខ្លារខិន Leopard 2 ដែលផលិតដោយអាល្លឺម៉ង់ និងរថក្រោះ M1 Abrams របស់សហរដ្ឋអាមេរិក គឺមិនអាចយកឈ្នះលើរុស្ស៊ីបាននោះទេ ។ រថក្រោះទាំងនេះបានសម្ញែងកម្លាំងរួចហើយនៅក្នុងជម្លោះយោធាផ្សេងៗ ហើយយកឈ្នះបានតែលើ សត្រូវដែលមានឧបករណ៍យោធាខ្សោយជាងខ្លួនប៉ុណ្ណោះ ។

បទពិសោធន៍ប្រយុទ្ធដំបូងរបស់រថក្រោះខ្លារខិន Leopard និងការខ្ទេចខ្ទីរបស់វាលើសមរភូមិបានកើតឡើង អំឡុងសង្គ្រាមដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថាន ។ ក្នុង​ដំណើរ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​តាលីបង់, រថក្រោះ Leopard របស់កាណាដាចំនួន ៣ គ្រឿង និងរបស់ដាណឺម៉ាកចំនួន ៦ គ្រឿងរងការខ្ទេចខ្ទីមិនអាចដកថយបាន ខណៈ ១៥ គ្រឿងទៀតប្រើការលែងកើតតែម្ដង ។

ការបង្ហាញខ្លួនលើកដំបូងរបស់រថក្រោះ M1 Abrams គឺអំឡុងពេលប្រតិបត្តិការព្យុះខ្សាច់ ក៏ដូចជាសង្រ្គាមអាមេរិកជាមួយអ៊ីរ៉ាក់ក្នុងឆ្នាំ ១៩៩០ និង ១៩៩១ ដែលមានគោលដៅបណ្តេញកងទ័ពអ៊ីរ៉ាក់ចេញពីគុយវ៉ែត ។ ទោះបីជារថក្រោះបានដំណើរការដោយជោគជ័យនៅពេលនោះក៏ដោយ ក៏ប៉ុន្មានឆ្នាំក្រោយមក កងវរសេនាតូចរថក្រោះរបស់អាមេរិកបានបន្តការខាតបង់នៅក្នុងការប្រយុទ្ធតាមទីក្រុង អំឡុងពេលទីក្រុងវ៉ាស៊ីនតោនឈ្លានពានអ៊ីរ៉ាក់ ។ តាមសេចក្តីរាយការណ៍ រថក្រោះ Abrams ជាង ៨០ គ្រឿងត្រូវបានបំផ្លាញនៅពេលនោះ ហើយ ៥៣០ គ្រឿងត្រូវបានបង្ខំឲ្យត្រឡប់ទៅសហរដ្ឋអាមេរិកវិញដើម្បីជួសជុល ។

២. រុស្ស៊ីមានឃ្លាំងអាវុធប្រឆាំងរថក្រោះខ្នាតធំ

លោក Leonkov បាននិយាយទៀតថា “នៅពេលដែលរថក្រោះទាំងនេះមកដល់អ៊ុយក្រែន អាវុធប្រឆាំងរថក្រោះជាច្រើនរបស់រុស្ស៊ីដែលមាននៅគ្រប់មូលដ្ឋាន ទាំងលើដីគោក និងអាកាស ចាំតែស្វាគមន៍រថក្រោះទាំងពីរប្រភេទនេះប៉ុណ្ណោះ ។

រថក្រោះ T-90M Proryv-3 របស់រុស្ស៊ីមានកាំភ្លើងទំនើបដែលមានសមត្ថភាពទម្លុះចូលផ្នែកខាងមុខនៃរថក្រោះរបស់ណាតូ ។ យោងតាមលោក Leonkov បានឲ្យដឹងថា ទាំងរថក្រោះប្រយុទ្ធ T-90M និង Т-72B3 របស់រុស្ស៊ីត្រូវបានបំពាក់ដោយគ្រាប់រ៉ុកកែតមុតស្រួចដែលអាចបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់រថក្រោះណាតូ ។

. រថក្រោះរបស់អង្គការណាតូប្រឈមមុខនឹងបញ្ហាថ្មីជាលើកដំបូង

លោក Leonkov បានគូសបញ្ជាក់ថា រថក្រោះរបស់ណាតូ ភាគច្រើននឹងមិនចូលរួមក្នុងការវាយលុកដោយផ្ទាល់នោះទេ ពោលរថក្រោះ Leopard 2 និងរថក្រោះ M1 Abrams នឹងត្រូវប្រយុទ្ធតែនៅក្នុងទីក្រុង និងក្នុងទីវាលមួយចំនួនប៉ុណ្ណោះ ហើយសម្រាប់នៅខែមេសា និងឧសភា អាកាសធាតុនៅអ៊ុយក្រែននឹងប្រែប្រួលក្ដៅត្រជាក់ ដូច្នេះ​ម៉ាស៊ីនរថក្រោះ​នឹង​ប្រឈម​មុខបញ្ហាមួយចំនួន​ជា​លើក​ដំបូង ។

លោក Leonkov បានឲ្យដឹងទៀតថា រថក្រោះថ្មីទាំងនេះនឹងត្រូវដាក់ពង្រាយដើម្បីដោះស្រាយកិច្ចការដែលមានកម្រិតតូចតាចប៉ុណ្ណោះ ហើយបើយកពួកវាទៅប្រើការវាយលុកជាយុទ្ធយុទ្ធសាស្ត្រធ្ងន់ធ្ងរនោះគឺមិនអាចទៅរួចបានទេ ។

ចំណែកអ្នកជំនាញយោធាស៊ែប៊ី លោក Milovan Bajagic បានប្រាប់ Sputnik ថា “យើងនឹងឃើញឆាប់ៗនេះ តើរថក្រោះ Abrams ពិតជាមានប្រសិទ្ធភាពយ៉ាងណា ។ យើងនឹងឃើញចំណុចខ្វះខាតរបស់វា ខណៈពេលដែលប្រតិបត្តិការនៅលើដីអ៊ុយក្រែន យើងនឹងឃើញរថក្រោះជាប់ក្នុងភក់ ឬព្រិល ដោយសារតែវាគឺជារថក្រោះដ៏ធ្ងន់មួយ ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសនឹងបញ្ជូនរថក្រោះ M1 Abrams ចំនួន ៣១ គ្រឿងទៅកាន់អ៊ុយក្រែន ខណៈអាល្លឺម៉ង់នឹងបញ្ជូនរថក្រោះប្រយុទ្ធធុន Leopards 2 ចំនួន ១៤ គ្រឿងទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវនៅត្រឹមចុងខែមីនាខាងមុខនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី ចោទ អាមេរិក និងណាតូ យក អ៊ុយក្រែន ជាកន្លែងដើម្បីសាកល្បង អាវុធថ្មីៗ

ចុចអាន ៖ រុស្ស៊ី ថា ជម្លោះនៅ អ៊ុយក្រែន តែ អាមេរិក ជាអ្នកទទួលផលចំណេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ៣៩ នាទីutes មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ៤៥ នាទីutes មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ៤៧ នាទីutes មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ៥៣ នាទីutes មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម