ព័ត៌មានអន្ដរជាតិ
អាមេរិក ឈប់ផ្ដល់អាជ្ញាប័ណ្ណនាំចេញទំនិញបច្ចេកវិទ្យាសម្រាប់ក្រុមហ៊ុន Huawei ហើយ
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រដ្ឋបាលរបស់លោក ចូ បៃដិន បានបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនអាមេរិកក្នុងការនាំចេញទំនិញបច្ចេកវិទ្យាសម្រាប់ផ្គត់ផ្គង់ឲ្យក្រុមហ៊ុន Huawei របស់ប្រទេសចិនទៀតហើយ ។

សហរដ្ឋអាមេរិកបានដាក់ការរឹតបន្តឹងលើការនាំចេញជុំវិញទំនិញសម្រាប់ប្រព័ន្ធ 5G និងបច្ចេកវិទ្យាផ្សេងទៀតដល់ក្រុមហ៊ុន Huawei អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែទោះយ៉ាងណា មន្ត្រីនៅក្នុងក្រសួងពាណិជ្ជកម្មអាមេរិកនៅតែផ្តល់អាជ្ញាប័ណ្ណខ្លះដល់ក្រុមហ៊ុនអាមេរិកមួយចំនួនក្នុងការលក់ទំនិញ និងបច្ចេកវិទ្យាដល់ក្រុមហ៊ុននេះ ។ ក្នុងនោះ ក្រុមហ៊ុន Qualcomm Inc ជាក្រុមហ៊ុនតែមួយគត់ទទួលបានការអនុញ្ញាតពីអាមេរិកឲ្យលក់បន្ទះឈីបស្មាតហ្វូន 4G ទៅឲ្យក្រុមហ៊ុន Huawei កាលពីឆ្នាំ ២០២០ ។

ផ្អែកតាមប្រភពបានដឹងពីបញ្ហានេះនិយាយថា អាមេរិកកំពុងបង្កើតគោលនយោបាយផ្លូវការថ្មីមួយនៃការបដិសេធសម្រាប់ដឹកជញ្ជូនទំនិញទៅក្រុមហ៊ុន Huawei ដែលនឹងរួមបញ្ចូលទំនិញក្រោមកម្រិត 5G រួមទាំងឧបករណ៍ 4G, Wi-Fi 6 និង 7, ប្រព័ន្ធ AI និងកុំព្យូទ័រជាដើម ។ ប្រភពបន្តទៀតថា ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹង នឹងឆ្លុះបញ្ចាំងពីគោលនយោបាយរឹតបន្តឹងរបស់រដ្ឋបាលលោក បៃដិន លើក្រុមហ៊ុន Huawei ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ។
ជាមួយបញ្ហាប្រព័ន្ធ 4G វិញ អាមេរិកបានដាក់ក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្មក្នុងឆ្នាំ ២០១៩ ដោយដាក់កំហិតអ្នកផ្គត់ផ្គង់អាមេរិកភាគច្រើន ពីការដឹកជញ្ជូនទំនិញបច្ចេកវិទ្យាទៅឲ្យក្រុមហ៊ុននេះ លុះត្រាតែបានអាជ្ញាប័ណ្ណពីអាមេរិក ។

ប៉ុន្តែមន្ត្រីអាមេរិកនៅតែផ្តល់អាជ្ញាប័ណ្ណអនុញ្ញាតឲ្យក្រុមហ៊ុន Huawei ទទួលបានផលិតផលមួយចំនួនពីអាមេរិក ជាមួយអាជ្ញាប័ណ្ណតម្លៃ ៦១ ពាន់លានដុល្លារ ដើម្បីលក់ឧបករណ៍ទូរគមនាគមន៍យក្សរបស់ក្រុមហ៊ុនមួយនេះ ចាប់ពីខែមេសាដល់ខែវិច្ឆិកា ឆ្នាំ ២០២១ ។
ទាក់ទងជាមួយក្រុមហ៊ុន Huawei វិញបាននិយាយថា នៅក្នុងខែធ្នូ ឆ្នាំ ២០២២ ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន មានចំនួនប្រហែល ៩១.៥៣ ពាន់លានដុល្លារ ដែលធ្លាក់ចុះតិចតួចពីឆ្នាំ ២០២១ នៅពេលអាមេរិកបានដាក់ទណ្ឌកម្ម ដែលបណ្តាលឲ្យការលក់ធ្លាក់ចុះជិតមួយភាគបី ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ The Economic Times
ចុចអាន ៖ លោក បៃដិន សម្រេចហើយថាមិនផ្ដល់យន្តហោះចម្បាំង F-16 ឲ្យ អ៊ុយក្រែន ទេ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ