Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បង្ក្រាបថ្នាំញៀនប្រភេទម៉ាទឹកកក ជិត ៥០០ គីឡូក្រាម ដឹកមកពីភាគឦសាន

បានផុស

នៅ

ប្រទេស​ថៃ ៖ រថយន្ត​ចំនួន ៣ គ្រឿង ត្រូវ​សមត្ថកិច្ច​ថៃ​តាម​ប្រមាញ់ រហូត​ឃាត់​បាន ដោយ​រក​ឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ជិត ៥០០ គីឡូក្រាម ផង​ដែរ បន្ទាប់ពី​រថយន្ត​ទាំងនេះ​បើក​បុក​បារ៉ាស់​របស់​សមត្ថកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​ប្រតិបត្តិការ​ក្នុង​ទ្រង់ទ្រាយ​ដ៏​ធំ​នេះ បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ៣០ ខែ​មករា ឆ្នាំ ២០២៣ នៅ​ត្រង់​ចំណុច​ផ្លូវ​បែក​ជា​បួន ណង​មួយ ក្នុង​ខេត្ត​សារៈបុរី ប្រទេស​ថៃ។

នៅ​មុន​ពេល​កើតហេតុ សមត្ថកិច្ច បញ្ជាក់​ថា មាន​ការ​សង្ស័យ​ទៅ​លើ​រថយន្ត​ចំនួន ៣ គ្រឿង ដែល​កំពុង​ធ្វើដំណើរ​មកពី​ភាគ​ឦសាន ត ដោយ​បាន​ឆ្លងកាត់​ខេត្ត​សារៈបុរី។

សមត្ថកិច្ច​ក៏បាន​ដាក់​បារ៉ាស់ និង​ដាក់​កម្លាំង​ដើម្បី​ត្រៀម​ចាំ លុះ​មកដល់​ត្រង់​ចំណុច​ផ្លូវបែក​ជា​បួន ណង​មួយ រថយន្ត​ទាំងនោះ​បាន​បត់​ឆ្ពោះ​ទៅកាន់​ខេត្ត​ឡុ​ប​បុរី ទើប​សមត្ថកិច្ច​ឲ្យ​សញ្ញា​ទៅ​រថយន្ត​ដើម្បី​ឈប់​ត្រួតពិនិត្យ។

ភ្លាមៗ​នោះ​ដែរ រថយន្ត​ទាំង ៣ គ្រឿង បាន​បើក​បំពាន​បារ៉ាស់ ទើប​សមត្ថកិច្ច​ដេញ​តាម​រហូត​ឃាត់​រថយន្ត​បាន​ទាំង ៣ និង​មនុស្ស ៣ នាក់។ នៅ​ក្នុង​ចំណោម​រថយន្ត​ទាំង ៣ គ្រឿង​នោះ គឺ​រថយន្ត​បើក​ក្រោយ​គេ​ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ មាន​ថង់​ធំៗ​ចំនួន ១០ ថង់ ក្នុង​នោះ​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ទាំងអស់ សរុប​មាន​ទម្ងន់ ជាង ៤៥០ គីឡូក្រាម និង​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​មួយ​ចំនួន។

បច្ចុប្បន្ន​ក្រោយ​ការ​ឃាត់ខ្លួន សមត្ថកិច្ច​ជំនាញ បាន​បញ្ជូន​ទាំង​មនុស្ស រួម​នឹង​វត្ថុតាង ទៅកាន់​ទីក្រុង​បាងកក​ហើយ ដើម្បី​សាកសួរ​បន្ត៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

លោកនេត្រ ភក្ត្រា ជួប​ប្រជុំ​ជា​មួយ លោក ជា វ៉ាន់ដេត ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តីព្រាងអនុក្រឹត្យ​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃក្រសួងព័ត៌មាន

ព័ត៌មានជាតិ៥២ នាទីutes មុន

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ៖ ​រាជរដ្ឋាភិបាល​ តែងតែ​គាំទ្រ​លើកស្ទួយ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ជន​មាន​ពិការភាព​

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បង្កើត​កំណត់​ត្រា​ថ្មី ឡើង​វគ្គ​៤​ក្រុមពានក្លិប​អាស៊ីកម្រិតទី​៣

សន្តិសុខសង្គម២ ម៉ោង មុន

​ប្រទះឃើញ​សត្វ​ក្រពើ​មួយក្បាលនៅ​ក្នុង​ស្រះ​មុខ​ផ្ទះប្រជាពលរដ្ឋ

សុខ សុធន
ជីវិតកម្សាន្ដ៤ ម៉ោង មុន

អ្នកនិពន្ធនិងដឹកនាំរឿងលោក​ សុខ​ សុធន ត្រូវវះកាត់ពោះវៀនខ្នែង នៅមន្ទីពេទ្យព្រះកុសុមៈ

Sokha Hotels

ព័ត៌មានពេញនិយម