Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកដំណើរមួយយន្តហោះ ចំណាយពេលជិះកន្លះថ្ងៃ ស្រាប់តែចុះចតនៅកន្លែងដដែល

បានផុស

នៅ

យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ដែលហោះចេញពីទីក្រុងឌូបៃ បានហោះហើរអស់រយៈពេល១៣ម៉ោង ប៉ុន្តែត្រូវចុះចតនៅអាកាសយានដ្ឋានដដែលវិញ បន្ទាប់ពីត្រូវបង្ខំចិត្តហោះបកក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជើងហោះហើរ EK448 បានចេញដំណើរនៅម៉ោង ១០:៣០នាទីព្រឹកថ្ងៃសុក្រទី២៧ខែមករា ហើយត្រូវចុះចតនៅទីក្រុង Auckland ក្នុងប្រទេសនូវែលសេឡង់ នៅ១៦ម៉ោងក្រោយ។

ប៉ុន្តែជើងហោះហើររបស់ក្រុមហ៊ុន Emirates បានបានចុះចតក្នុងទីក្រុងឌូបៃដដែល នៅពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ ដោយសារតែទឹកជំនន់ធ្ងន់ធ្ងរនៅអាកាសយានដ្ឋាន Auckland។

ស្ថានភាពគ្រាអាសន្ន ត្រូវបានប្រកាសនៅក្នុងទីក្រុង Auckland បន្ទាប់ពីភ្លៀងធ្លាក់ក្នុងកម្រិតខ្ពស់ បានវាយប្រហារខ្លាំងក្លា ហើយបង្កឲ្យមានភាពចលាចលដល់មជ្ឈមណ្ឌលដឹកជញ្ជូន។

អាកាសយានដ្ឋានបាននិយាយនៅលើ Twitter ថា “អាកាសយានដ្ឋាន Auckland បាននិងកំពុងវាយតម្លៃអំពីការខូចខាតដល់ស្ថានីយអន្តរជាតិរបស់យើង ហើយជាអកុសល យើងកំណត់ថា គ្មានជើងហោះហើរអន្តរជាតិណាមួយ អាចដំណើរការបានទេនៅថ្ងៃនេះ។ យើងដឹងថា នេះគឺជាការខកចិត្តយ៉ាងខ្លាំង ប៉ុន្តែសុវត្ថិភាពរបស់អ្នកដំណើរ គឺជាអាទិភាពចម្បងរបស់យើង”។

យ៉ាងហោចណាស់ផ្ទះ និងអាជីវកម្មចំនួន៥០០០ កំពុងត្រូវបានវាយតម្លៃសម្រាប់ការខូចខាតដោយសារទឹកជំនន់ និងការបាក់ដី ហើយផ្លូវជាច្រើននៅតែបិទ។

ភាពអាសន្នសម្រាប់ទីក្រុង Auckland និងសង្កាត់ជុំវិញត្រូវបានដកចេញកាលពីព្រឹកថ្ងៃចន្ទ ប៉ុន្តែអភិបាលក្រុងលោក Wayne Brown បានព្រមានថា ស្ថានភាពគ្រោះថ្នាក់ត្រូវបានព្យាករណ៍ថា នឹងវិលត្រលប់មកវិញនៅថ្ងៃខាងមុខ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ក្រុមហ៊ុនអាកាសចរណ៍ដដែល ១សប្តាហ៍មានបញ្ហាជាមួយយន្តហោះ៥គ្រឿង 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម