Connect with us

ព័ត៌មានអន្ដរជាតិ

WHO ៖ ខែកុម្ភៈ ការចាក់វ៉ាក់សាំងកូវីដនឹងមានគ្រប់ប្រទេសទាំងអស់

បានផុស

នៅ

ប្រធានអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវកាលពីថ្ងៃចន្ទឲ្យមានការប្តេជ្ញាចិត្តរួមគ្នាដូច្នេះក្នុងរយៈពេល ១០០ ថ្ងៃខាងមុខការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់បុគ្គលិកសុខាភិបាល និងអ្នកដែលមានហានិភ័យខ្ពស់នៅក្នុងប្រទេសទាំងអស់អាចចាប់ផ្ដើមក្នុងអំឡុងខែកុម្ភៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍លោក Tedros Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា កាលពីខែមករាឆ្នាំមុនការស្លាប់ដំបូងដោយសារជំងឺកូវីដ ១៩ ត្រូវបានគេរាយការណ៍ ។

លោកបាននិយាយថា “មួយឆ្នាំក្រោយមកមានមនុស្សជិត ២ លាននាក់បានស្លាប់ដោយសារវីរុសនេះ ហើយនៅពេលដែលយើងសង្ឃឹមអំពីវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពដែលកំពុងត្រូវបានដាក់ចេញឲ្យប្រើប្រាស់ យើងចង់ឃើញការចាក់វ៉ាក់សាំងនេះកើនឡើង ហើយវ៉ាក់សាំងត្រូវបានបម្រុងទុកសម្រាប់ប៉ុន្មានសប្តាហ៍ខាងមុខនេះ” ។

លោកបាននិយាយថា “រដ្ឋាភិបាល ក្រុមហ៊ុនផលិត សង្គមស៊ីវិល និងអ្នកដឹកនាំសាសនា និងសហគមន៍ត្រូវតែរួបរួមគ្នាដើម្បីបង្កើតការប្រមូលផ្តុំដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រសម្រាប់ការចាក់វ៉ាក់សាំងប្រកបដោយសមធម៌” ។

ចំណែកទីប្រឹក្សាជាន់ខ្ពស់របស់ WHO លោកវេជ្ជបណ្ឌិត Bruce Aylward បាននិយាយថា “ឥឡូវនេះមានប្រទេសជាង ៤០ ហើយដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ។ ទោះយ៉ាងណាការចាក់វ៉ាក់សាំងទាំងអស់ ឬស្ទើរតែទាំងអស់គឺស្ថិតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ឬមធ្យម ។ ដូច្នេះយើងត្រូវមើលវ៉ាក់សាំងដែលទាន់មាននៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមជាមុន” ។

លោកបាននិយាយថា “បច្ចុប្បន្នមានប្រទេសជាង ៤០ បានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដដោយប្រើវ៉ាក់សាំងចំនួន ៥ ក្រុមហ៊ុនផ្សេងគ្នា” ។

លោកបាននិយាយថា អង្គការសុខភាពពិភពលោកកំពុងធ្វើការពន្លឿនការដាក់បញ្ចូលវ៉ាក់សាំងទាំងនេះតាមរយៈកម្មវិធី COVAX ដែលព្យាយាមធ្វើឲ្យវ៉ា់ក់សាំងទាំងនេះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ជាពិសេសតំបន់មានទីផ្សារកម្រិតទាប (AMC) ចំនួន ៩២ ប្រទេសនៅទ្វីបអាហ្រ្វិក អាមេរិក និងអាស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ទីបំផុត រកឃើញវ៉ាក់សាំងកូវីដដែល WHO ទទួលស្គាល់ឲ្យប្រើប្រាស់ជាបន្ទាន់

ចុចអាន ៖ ចិនប្រាប់ពេលវេលាដែលក្រុមអ្នកជំនាញរបស់ WHO ចូលមកស្រាវជ្រាវរកប្រភពដើមនៃវីរុសកូរ៉ូណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម