Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូព្រមាន! ជ័យជម្នះរបស់លោកពូទីន នៅអ៊ុយក្រែន នឹងផ្តល់សញ្ញាដល់ ចិន ថា គោលដៅអាចសម្រេចបានដោយប្រើ កម្លាំងសាហាវ

បានផុស

នៅ

អគ្គលេខាធិការអង្គការ ណាតូ លោក Jens Stoltenberg កាលពីថ្ងៃអង្គារទី៣១ខែមករាបានព្រមានថា ជ័យជម្នះរបស់រុស្ស៊ីនៅក្នុងសង្គ្រាម ដែលខ្លួនបានចាប់ផ្តើមប្រឆាំងអ៊ុយក្រែន នឹងផ្ញើសារដ៏គ្រោះថ្នាក់ទៅកាន់របបផ្តាច់ការនៅជុំវិញពិភពលោក។

អគ្គលេខាធិការអង្គការ ណាតូ លោក Jens Stoltenberg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Stoltenberg បាននិយាយក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថា “ទីក្រុងប៉េកាំង និងមូស្គូ កំពុងដឹកនាំការរុញច្រានភាពផ្តាច់ការប្រឆាំងនឹងសណ្តាប់ធ្នាប់ផ្អែកលើច្បាប់អន្តរជាតិ។ តំបន់ឥណ្ឌូប៉ាស៊ីហ្វិក កំពុងជួបប្រទះនឹងបញ្ហាប្រឈមកាន់តែខ្លាំងឡើង ចាប់ពីអាកប្បកិរិយាបង្ខិតបង្ខំរបស់ចិន រហូតដល់ការបង្កហេតុរបស់កូរ៉េខាងជើង”។

ស្របពេលជាមួយគ្នានោះ លោកបានបញ្ជាក់ថា សង្គ្រាមលុកលុយរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន មិនត្រឹមតែជាវិបត្តិសម្រាប់អឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាប្រឈមចំពោះសណ្តាប់ធ្នាប់ពិភពលោកផងដែរ។

លោក Stoltenberg (ឆ្វេង) និងលោក Kishida

ប្រមុខអង្គការណាតូរូបនេះនិយាយថា “ប្រសិនបើលោកប្រធានាធិបតី ពូទីន ឈ្នះនៅអ៊ុយក្រែនមែននោះ នេះនឹងផ្ញើសារថា របបផ្តាច់ការ អាចសម្រេចបាននូវគោលដៅរបស់ពួកគេ តាមរយៈកម្លាំងដ៏សាហាវ។ នេះគឺមានគ្រោះថ្នាក់ណាស់ព្រោះ ទីក្រុងប៉េកាំងកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ហើយរៀនមេរៀនដែលអាចមានឥទ្ធិពលលើការសម្រេចចិត្តនាពេលអនាគតរបស់ខ្លួន។ អ្វីដែលកំពុងកើតឡើងនៅអឺរ៉ុបថ្ងៃនេះ អាចកើតឡើងនៅអាស៊ីបូព៌ាថ្ងៃស្អែក ដូច្នេះ យើងត្រូវតែរួបរួមនិងរឹងមាំ ឈររួមគ្នាដើម្បីសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ”។

ចាប់តាំងពីរុស្ស៊ី វាយលុកអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុនមក ប្រធានបទនៃការលុកលុយរបស់ចិនលើតៃវ៉ាន់ បានក្លាយជាចំណុចក្តៅនៃកិច្ចពិភាក្សាឥតឈប់ឈរ ក្នុងចំណោមមេដឹកនាំ និងមន្ត្រីកំពូលៗនៅទូទាំងពិភពលោក។

ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ដោយប្រធានសភាអាមេរិកលោកស្រី Nancy Pelosi កាលពីខែសីហាឆ្នាំមុន បានជំរុញឲ្យមានសមយុទ្ធយោធាចិននៅជិតកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ជាហេតុនាំឲ្យមានក្តីព្រួយបារម្ភអំពីសក្តានុពលសម្រាប់ការវាយលុក។

សកម្មភាពយោធារបស់ចិននៅតែបន្ត ហើយថ្មីៗនេះ ឧត្តមសេនីយ៍ទ័ពអាកាសអាមេរិកម្នាក់បានលើកឡើងថា ការប្រយុទ្ធមួយអាចផ្ទុះឡើងលើកោះតៃវ៉ាន់នៅដើមឆ្នាំ ២០២៥៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Business Insider

ចុចអាន៖ ប្រមុខ ណាតូ ថា ចិន ជាប្រទេសបង្កបញ្ហាប្រឈមដ៏ធំ ចំពោះសម្ព័ន្ធភាពនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម