Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ព្រមានថា រុស្ស៊ី ប្រមូលផ្តុំកងទ័ព ៥០ម៉ឺននាក់រួចហើយ សម្រាប់វាយប្រហារ នៅថ្ងៃខួបនៃការលុកលុយ (មានវីដេអូ)

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបាននិយាយថា ប្រទេសរុស្ស៊ី កំពុងរៀបចំការវាយលុកថ្មីដ៏សំខាន់មួយ ហើយព្រមានថា សកម្មភាពអាចចាប់ផ្តើមភ្លាមៗនៅថ្ងៃទី២៤ខែកុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Oleksii Reznikov បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី០២ខែកុម្ភៈថា ទីក្រុងមូស្គូបានប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់រួចទៅហើយ ហើយអាចសាកល្បងអ្វីមួយដើម្បី អបអរខួបនៃការលុកលុយដំបូងកាលពីឆ្នាំមុន។ 

ការវាយប្រហារ​ ​ក៏​នឹងសម្គាល់​ទិវា​អ្នកការពារ​​មាតុភូមិ​​រុស្ស៊ី​ផងដែរ ​នៅ​ថ្ងៃទី២៣ខែកុម្ភៈ។

លោក Reznikov និយាយថា ទីក្រុងមូស្គូ បានចល័តកងទ័ពប្រហែល ៥០០ ០០០នាក់សម្រាប់ការវាយលុកនេះ។

លោក Oleksii Reznikov

កាលពីខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសអំពីការចល័តទ័ពទូទៅប្រមាណ ៣០០ ០០០ នាក់ ដែលលោកនិយាយថា ជាការចាំបាច់ ដើម្បីធានាបាននូវបូរណភាពទឹកដីរបស់ប្រទេស។

ប៉ុន្តែលោក Reznikov លើកឡើងថា តួរលេខពិតប្រាកដនៃកងទ័ពដែលត្រូវបានជ្រើសរើស និងដាក់ពង្រាយនៅអ៊ុយក្រែន អាចខ្ពស់ជាងនេះឆ្ងាយណាស់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក ពូទីន ណែនាំឲ្យរុស្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធា ជាមួយសម្ព័ន្ធមិត្តដែកថែប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម