Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធដែនអាកាស ឆ្លើយតបទៅការគំរាមកំហែងរបស់ កូរ៉េខាងជើង (មានវីដេអូ)

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី០២ខែកុម្ភៈថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធដែនអាកាសរួមគ្នា ដោយមានការចូលរួមពីសំណាក់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ និងយន្តហោះចម្បាំងបំបាំងកាយអាមេរិក ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។

ទីភ្នាក់ងារនេះផ្សាយថា យន្តហោះទាំងនោះ បានហោះហើរលើសមុទ្រលឿង ដែលស្ថិតនៅចន្លោះប្រទេសចិន និងឧបទ្វីបកូរ៉េ នៅក្នុងសមយុទ្ធលើកដំបូងនៃឆ្នាំ២០២៣។

ការបង្ហាញសាច់ដុំយោធានេះ កើតឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin និងសមភាគីកូរ៉េខាងត្បូងបានបញ្ជាក់អំពីការបង្កើនសមយុទ្ធបែបនេះ និងកិច្ចសហប្រតិបត្តិការសន្តិសុខបន្ថែមទៀតរវាងសម្ព័ន្ធមិត្តទាំងពីរ ខណៈពួកគេកំពុងដោះស្រាយជាមួយការបាញ់មីស៊ីលកាន់តែញឹកញាប់ និងការគំរាមកំហែងនុយក្លេអ៊ែរពីទីក្រុងព្យុងយ៉ាង។

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Yonhap ផ្សាយថា សមយុទ្ធចុងក្រោយនេះ គឺមានការចូលរួមដោយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រធុន B-1B និងយន្តហោះចម្បាំងបំបាំងកាយ F-22 និង F-35B ពីកងទ័ពអាកាសអាមេរិក និងយន្តហោះចម្បាំង F-35A ពីយោធាកូរ៉េខាងត្បូង។

ដោយដកស្រង់ប្រភពក្រសួងការពារជាតិ Yonhap បានរាយការណ៍ថា “សមយុទ្ធដែនអាកាសរួមគ្នាលើកនេះ គឺបង្ហាញពីឆន្ទៈនិងសមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់នូវការទប់ស្កាត់ដ៏រឹងមាំ និងគួរឲ្យទុកចិត្តបាន ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ដំណើរទស្សនកិច្ចរបស់លោក Austin អាចបង្ហាញពីការពង្រីកសកម្មភាព យោធា អាមេរិក លើទឹកដី ហ្វីលីពីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ១០ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម