ព័ត៌មានអន្ដរជាតិ
មកដឹងចំនួនអ្នកស្លាប់ និងផ្លាស់ផ្ទះសម្បែងនៅ មីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារ ២ ឆ្នាំមកនេះ
យោងតាមក្រុមសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានឲ្យដឹងថា មនុស្សចំនួន ២,៩៤០ នាក់ ត្រូវបានសម្លាប់ដោយអាជ្ញាធរ ចាប់តាំងពីយោធាបានផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ដោយសាររដ្ឋប្រហារកាលពីឆ្នាំ ២០២១ មក ។

ទន្ទឹមនោះ រដ្ឋប្រហាររបស់លោក មីន អ៊ុងឡាំង ដែលគិតមកដល់ពេលនេះ មានរយៈពេល ២ ឆ្នាំទៅហើយនោះ ក៏បង្ខំឲ្យមនុស្សជាង ១.១ លាននាក់ផ្លាស់ទីលំនៅ ហើយមនុស្ស ១៧.៦ លាននាក់ប្រហែលជានឹងត្រូវការជំនួយមនុស្សធម៌នៅឆ្នាំ ២០២៣ នេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានអំពាវនាវឲ្យមានការឆ្លើយតបដោយសម្របសម្រួលប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ដោយចាត់ទុកក្រុមប្រឹក្សាគ្រប់គ្រងរបស់យោធាមិនមែនជារដ្ឋាភិបាលស្របច្បាប់របស់មីយ៉ាន់ម៉ានោះទេ ។

ទន្ទឹមនោះ អ្នកជំនាញក៏បានអំពាវនាវឲ្យរដ្ឋសមាជិកអង្គការសហប្រជាជាតិ (UN) ទាំងអស់ដាក់អ្នកការទូតក្រុមប្រឹក្សាយោធាឲ្យនៅឯកោផងដែរ ជាពិសេសជំរុញប្រទេសនានា រួមទាំងរុស្ស៊ី ចិន និងឥណ្ឌា កុំផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងសម្ភារៈដល់យោធាមីយ៉ាន់ម៉ាផងដែរ ។
គួរបញ្ជាក់ថា យោធាបានធ្វើរដ្ឋប្រហារនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយអះអាងអំពីភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតសកល ដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ឬ NLD ដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ៕



ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ខួប ២ ឆ្នាំនៃរដ្ឋប្រហារ៖ អាមេរិក ដាក់ទណ្ឌកម្មថ្មីលើ មីយ៉ាន់ម៉ា ខណៈអំពើហិង្សានៅតែបន្ត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ