Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង គំរាមបាញ់នុយក្លេអ៊ែរ

បានផុស

នៅ

ប្រទេសកូរ៉េខាងជើង បានប្តេជ្ញាឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខណាមួយពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល រួមទាំងការប្រើប្រាស់កម្លាំងនុយក្លេអ៊ែរដ៏លើសលប់បំផុត របស់ខ្លួនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាននេះកើតឡើង ខណៈរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ ជាមួយការសន្យាពង្រីកសមយុទ្ធយោធារួមគ្នាបន្ថែមទៀត។

ក្នុងសេចក្តីថ្លែងការណ៍ដ៏វែងមួយផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កណ្តាល​កូរ៉េ (KCNA) នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី០២ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា “ស្ថានភាពយោធា និងនយោបាយនៅក្នុងឧបទ្វីបកូរ៉េ និងតំបន់ បានឈានដល់បន្ទាត់ក្រហមហើយដោយសារតែសមយុទ្ធយោធាដែលគ្មានការប្រុងប្រយ័ត្ន និងអំពើអរិភាពរបស់សហរដ្ឋអាមេរិក និងកងកម្លាំងឈ្លានពាន”។

អ្នកនាំពាក្យនិយាយថា “កូរ៉េខាងជើង នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះការប៉ុនប៉ងយោធាណាមួយរបស់សហរដ្ឋអាមេរិក ដោយឈរលើគោលការណ៍នុយក្លេអ៊ែរ”។

កាលពីថ្ងៃអង្គារ លោក Austin បានទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត “ដែកថែប” របស់អាមេរិកក្នុងការផ្តល់ “ឆ័ត្រនុយក្លេអ៊ែរ” ដល់សម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន។

នៅក្នុងអត្ថបទវិចារណកថាដែលចេញផ្សាយដោយកាសែត Yonhap លោកបានបង្ហើបថា “សម្ព័ន្ធមិត្តកំពុងពង្រីកវិសាលភាព និងទំហំនៃលំហាត់រួម ក្នុងគោលបំណងបង្កើនអន្តរប្រតិបត្តិការ និងការត្រៀមខ្លួនរបស់យើងដើម្បីប្រយុទ្ធក្នុងករណីចាំបាច់”។

កាលពីឆ្នាំមុន កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលជាច្រើនគ្រាប់ រួមទាំងការសាកល្បងគ្រាប់ផ្លោងរយៈចម្ងាយឆ្ងាយផងដែរ ដោយហៅការបាញ់នោះថាជាការឆ្លើយតបទៅនឹងសមយុទ្ធសង្គ្រាមអាមេរិក-កូរ៉េខាងត្បូង ដែលកូរ៉េខាងជើងចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន និងជាការហាត់សមសម្រាប់ការវាយលុកដែលអាចកើតមាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធដែនអាកាស ឆ្លើយតបទៅការគំរាមកំហែងរបស់ កូរ៉េខាងជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម