ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាមេរិក ចង់លក់យន្តហោះគ្មានមនុស្សបើក២គ្រឿង ឲ្យអ៊ុយក្រែន ក្នុងតម្លៃ ១ដុល្លារ
កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធទី០១ខែកុម្ភៈថា ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក General Atomics ចង់លក់យន្តហោះគ្មានមនុស្សបើក Reaper MQ-9 ចំនួនពីរគ្រឿងឲ្យអ៊ុយក្រែន ក្នុងតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះ ប៉ុន្តែប្រសិនបើត្រូវបានអនុម័តមែននោះ កិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសនេះ នឹងតម្រូវឲ្យអ៊ុយក្រែនចេញថ្លៃដឹកជញ្ជូនដ៏សំខាន់។

សំណើនេះ ក៏នឹងតម្រូវឲ្យអ៊ុយក្រែនចំណាយប្រាក់ចំនួន១០លានដុល្លារដើម្បីរៀបចំ និងដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើកពីសហរដ្ឋអាមេរិក ខណៈថ្លៃចំណាយលើការថែទាំ នឹងកើនឡើងដល់ប្រហែល៨លានដុល្លារជារៀងរាល់ឆ្នាំ។
បន្ថែមពីលើយន្តហោះគ្មានមនុស្សបើក MQ-9A Block 1 ចាស់ចំនួនពីរគ្រឿង កញ្ចប់នេះនឹងរួមបញ្ចូលទាំងស្ថានីយត្រួតពិនិត្យចល័តលើដីគោក ដើម្បីដំណើរការយានគ្មានមនុស្សបើកស្ទើរតែគ្រប់ទីកន្លែងផងដែរ។

អគ្គនាយកក្រុមហ៊ុន Atomics លោក Linden Blue បានផ្តល់គំនិតនេះ ទៅកាន់អនុព័ន្ធយោធាអ៊ុយក្រែន កាលពីខែមុន។ ថ្វីបើទីក្រុងកៀវ និងវ៉ាស៊ីនតោន សុទ្ធតែបដិសេធធ្វើអត្ថាធិប្បាយលើរឿងនេះក៏ដោយ ប៉ុន្តែអ្នកនាំពាក្យក្រុមហ៊ុនលោក C. Mark Brinkley បានប្រាប់កាសែត Wall Street Journal ថា កិច្ចពិភាក្សារវាងរដ្ឋាភិបាលអ៊ុយក្រែន និងក្រុមហ៊ុនរបស់គាត់ បានដំណើរការអស់រយៈពេលជាច្រើនខែមកហើយ។

យន្តហោះគ្មានមនុស្សបើក Reaper ដែលមានស្លាបប្រវែង ៦៦ ហ្វីត និងហោះបាន១២ម៉ោង គឺមានសមត្ថភាពវាយលុកគួរឲ្យខ្លាច និងវាយប្រហារចំគោលដៅជាក់លាក់។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានបំពាក់អាវុធដល់អ៊ុយក្រែន ជាមួយនឹងយន្តហោះគ្មានមនុស្សបើក Switchblade ជាង ៧០០គ្រឿង និង Phoenix Ghost kamikaze ១៨០០គ្រឿង ដែលមានសមត្ថភាពបំផ្ទុះចំគោលដៅ ក៏ដូចជាដ្រូនឈ្លបយកការណ៍មួយចំនួនផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ព្រមាន អ៊ីស្រាអែល រឿងផ្គត់ផ្គង់សព្វាវុធដល់ អ៊ុយក្រែន

-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក