ព័ត៌មានអន្ដរជាតិ
ចិន ជោគជ័យបង្កាត់ពូជគោផលិតទឹកដោះបាន ១០០ តោនក្នុងមួយជីវិតរបស់វា
អ្នកវិទ្យាសាស្ត្រចិនបានធ្វើការបង្កាត់ពូជគោខ្លាំងៗចំនួន ៣ ក្បាលដោយជោគជ័យ ដែលអាចផលិតទឹកដោះច្រើនមិនធម្មតា ដែលជារបកគំហើញថ្មីមួយទៀតសម្រាប់ឧស្សាហកម្មទឹកដោះគោចិន ដើម្បីកាត់បន្ថយការពឹងផ្អែកលើពូជនាំចូល ។

គោទាំង ៣ ក្បាលនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានកសិកម្ម និងរុក្ខាប្រមាញ់នៃសាកលវិទ្យាល័យ Northwest ចម្លងហ្សេនចេញពីពូជគោ Holstein Friesian មានដើមកំណើតនៅប្រទេសហូឡង់ ដែលវាមានសមត្ថភាពផលិតទឹកដោះ ១៨ តោនក្នុងមួយឆ្នាំ ឬដល់ ១០០ តោនក្នុងមួយជីវិតរបស់វា ។
បើយោងតាមសារព័ត៌មាន Technology Daily បានឲ្យដឹងថា ចំពោះការចម្លងហ្សេងនេះដែរ អ្នកវិទ្យាសាស្ត្របានបង្កើតអំប្រ៊ីយ៉ុងបង្កាត់ចំនួន ១២០ ចេញពីកោសិកាត្រចៀករបស់សត្វគោ ហើយដាក់វានៅក្នុងគោពពោះជំនួស ។

លោក Jin Yaping ដែលជាអ្នកវិទ្យាសាស្ត្រដឹកនាំនៃគម្រោងនេះ បាននិយាយថា មានតែគោ ៥ ក្បាលប៉ុណ្ណោះ ក្នុងចំណោម ១០,០០០ ក្បាលនៅក្នុងប្រទេសចិន ដែលអាចផលិតទឹកដោះគោបាន ១០០ តោនក្នុងមួយជីវិតរបស់ពួកគេ ខណៈពូជគោថ្មីនេះនឹងក្លាយជាធនធានដ៏មានតម្លៃសម្រាប់ការបង្កាត់ពូជជាមួយគោផ្សេង ។

ទន្ទឹមនឹងនេះ ចិន គ្រោងនឹងចំណាយពេលពី ២ ទៅ ៣ ឆ្នាំ ដើម្បីបង្កើតពូជគោប្រភេទនេះប្រមាណ ១,០០០ ក្បាល ដើម្បីដោះស្រាយការពឹងផ្អែកនាំចូលគោទឹកដោះពីបរទេស ខណៈ ៧០ ភាគរយនៃគោទឹកដោះចិន គឺត្រូវបាននាំចូលពីបរទេស ។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ចិនមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការចម្លងហ្សេនសត្វ ខណៈកាលពីឆ្នាំមុន ក្រុមហ៊ុនចម្លងហ្សេនសត្វរបស់ចិនបានបង្កើតឆ្កែចចកអាកទិកដំបូងគេបង្អស់របស់ពិភពលោក ហើយក្នុងឆ្នាំ ២០១៧ ចិន ក៏ផលិតបានគោក្របីដែលមានភាពធន់នឹងជំងឺរបេងផងដែរ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ CNN
ចុចអាន ៖ លោក ប្រាយុទ្ធ ចង់ឲ្យប្រជាជនថៃ ធ្វើការពីផ្ទះ ខណៈខ្យល់ពុល ឈានដល់កម្រិតគ្រោះថ្នាក់ ទូទាំងប្រទេស

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ