ព័ត៌មានអន្ដរជាតិ
ភាគខាងជើងប្រទេសវៀតណាមត្រជាក់ខ្លាំង ដល់ថ្នាក់ធ្លាក់ព្រិល
ប្រជាជនវៀតណាមជាច្រើននាក់កំពុងសម្រុកទៅលេង តំបន់ខ្ពង់រាបភាគខាងជើងដោយរួមទាំងទីប្រជុំជន Sa Pa ផងដែរ ព្រោះព្រិលយ៉ាងក្រាស់កំពុងគ្របដណ្តប់លើតំបន់នេះ។
ដោយសារតែសីតុណ្ហភាពទាប ព្រិលបានគ្របដណ្តប់ភ្នំ O Quy Ho ក្នុងខេត្ត Lai Chau និងទីប្រជុំជន Sa Pa ដែលជាទិសដៅទេសចរណ៍ដ៏ពេញនិយមក្នុងខេត្ត Lao Cai ចាប់តាំងពីយប់ថ្ងៃអាទិត្យមក។

នៅកម្ពស់១,៥០០ម៉ែត្រពីលើនីវ៉ូសមុទ្រ Sa Pa បានកត់ត្រាសីតុណ្ហភាពធ្លាក់ចុះដល់ដក១អង្សាសេកាលពីថ្ងៃចន្ទនិងនៅតំបន់ភ្នំ Sin Ho នៃស្រុក Lai Chau ដល់ដក២អង្សាសេ។
សីតុណ្ហភាពត្រជាក់ខ្លាំងនៅតំបន់ភាគខាងជើង បានឈានចូលថ្ងៃទី៥ហើយ ហើយសីតុណ្ហភាពបែបនេះត្រូវបានគេរំពឹងថានឹងបន្តមកដល់ថ្ងៃពុធនេះ។
លោក Pham Ngoc Tuan អ្នកស្រុក O Quy Ho បាននិយាយថា ព្រិលបានចាប់ផ្តើមធ្លាក់ខ្លាំងកាលពីព្រឹកថ្ងៃចន្ទ ដោយមានកម្រាស់១ទៅ៣សង់ទីម៉ែត្រហើយនៅចំណុចខ្លះ មានកម្រាស់ពី៧ទៅ១០សង់ទីម៉ែត្រ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកទេសចរជាច្រើនបានធ្វើដំណើរទៅតំបន់ភ្នំភាគខាងជើង Sa Pa, Y Ty និង O Quy Ho ដើម្បីលេងព្រិលនិងកម្សាន្តជាមួយអាកាសធាតុត្រជាក់។
ជាធម្មតា ប្រទេសវៀតណាម មានអាកាសធាតុត្រូពិកដែលមានសីតុណ្ហភាពជាមធ្យមប្រចាំឆ្នាំចាប់ពី ២២ដល់២៧អង្សាសេ។
ប៉ុន្តែតំបន់ខ្ពង់រាបភាគខាងជើងតែងតែមានអាកាសធាតុត្រជាក់ខ្លាំង និងមានព្រិលធ្លាក់រៀងរាល់រដូវរងាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

យោងតាមមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមឧតុនិយមតំបន់ភាគខាងជើងនឹងប្តូរទៅអាកាសធាតុត្រជាក់ស្ងួតចាប់ពីថ្ងៃអង្គារ។
ក្រុមអ្នកជំនាញខាងអាកាសធាតុបាននិយាយថា ឆ្នាំនេះ ប្រទេសវៀតណាម មានអាកាសធាតុត្រជាក់ខុសប្លែកពីធម្មតាដោយសារតែសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកធ្លាក់ចុះ ដែលបង្កើតជាបាតុភូត La Niña៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Express

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ