ព័ត៌មានអន្ដរជាតិ
ពូទីន ចេញមុខព្រមានខ្លាំងៗទៅលោកខាងលិច រឿងផ្គត់ផ្គង់រថក្រោះឲ្យ អ៊ុយក្រែន (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានរិះគន់ចំពោះការផ្គត់ផ្គង់រថក្រោះដែលផលិតដោយលោកខាងលិចទៅឲ្យអ៊ុយក្រែន ដោយព្រមានថា ការឆ្លើយតបរបស់ទីក្រុងមូស្គូចំពោះការគំរាមកំហែងនេះ នឹងលាតសន្ធឹងហួសពីរថពាសដែកទៅទៀត។

មេដឹកនាំរុស្ស៊ី បានធ្វើអត្ថាធិប្បាយបែបនេះ ក្នុងពិធីរំលឹកខួបលើកទី៨០នៃជ័យជម្នះនៅសមរភូមិ Stalingrad។
លោកពូទីននិយាយថា “មិនគួរឲ្យជឿ ប៉ុន្តែជាការពិត! យើងត្រូវបានគំរាមកំហែងម្តងទៀតជាមួយនឹងរថក្រោះ Leopard របស់អាល្លឺម៉ង់។ ហើយជាថ្មីម្តងទៀត ពួកគេកំពុងព្យាយាមប្រយុទ្ធជាមួយរុស្ស៊ីនៅអ៊ុយក្រែន ដោយមានជំនួយពីអ្នកដើរតាមហ៊ីត្លែរ គឺក្រុម Banderites”។

លោកបន្ថែមថា “អ្នកដែលចង់កម្ចាត់រុស្ស៊ីនៅលើសមរភូមិ ជាក់ស្តែងមិនបានដឹងថាសង្រ្គាមសម័យទំនើបជាមួយរុស្ស៊ីនឹងខុសគ្នាទាំងស្រុងសម្រាប់ពួកគេនោះទេ។ យើងមិនបញ្ជូនរថក្រោះរបស់យើងទៅព្រំដែនរបស់ពួកគេឡើយ ប៉ុន្តែយើងមានអ្វីត្រូវឆ្លើយតប ហើយវានឹងមិនកំណត់ចំពោះតែការប្រើរថពាសដែកនោះទេ អ្នករាល់គ្នាត្រូវតែដឹងអំពីរឿងនេះ”។
កាលពីសប្តាហ៍មុន ទីក្រុងបែរឡាំង បានផ្លាស់ប្តូរជំហររបស់ខ្លួនលើការផ្គត់ផ្គង់គ្រឿងសឹកទំនើបដល់ទីក្រុងកៀវ ដោយសន្យាថា នឹងផ្តល់រថក្រោះ Leopard 2 ចំនួន១៤គ្រឿង ក៏ដូចជាអនុញ្ញាតឲ្យបណ្តាប្រទេសនៅអឺរ៉ុប អាចនាំចេញរថពាសដែកដែលផលិតដោយអាល្លឺម៉ង់ពីស្តុកផ្ទាល់ខ្លួនរបស់ពួកគេវិញបានផងដែរ។

ដោយឡែក ទីក្រុងវ៉ាស៊ីនតោន បានសន្យាថានឹងបញ្ជូនរថក្រោះ Abrams ចំនួន៣១គ្រឿង ប៉ុន្តែមិនរំពឹងថានឹងបញ្ជូនទៅលឿនទេ ដោយឆាប់បំផុតក៏ត្រូវចាំរហូតដល់ចុងឆ្នាំ២០២៣ដែរ។
យ៉ាងណាក្តី ទីក្រុងមូស្គូបានអះអាងម្តងហើយម្តងទៀតឲ្យបណ្តាប្រទេសលោកខាងលិច ឈប់បញ្ជូនសព្វាវុធទំនើបទៅឲ្យអ៊ុយក្រែន ដោយព្រមានថា ជំនួយយោធាដែលកំពុងបន្តផ្តល់ទៅទីនោះ នឹងគ្រាន់តែអូសបន្លាយអរិភាពនិងធ្វើឲ្យមានការឈឺចាប់កាន់តែខ្លាំងលើអ៊ុយក្រែនប៉ុណ្ណោះ ដោយមិនអាចផ្លាស់ប្តូរលទ្ធផលចុងក្រោយនៃជម្លោះបានទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ព្រមានប្រទេសមួយទៀត ថានឹងក្លាយជា “អ៊ុយក្រែនទី២”

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ