Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន រំឭកវីរភាពទ័ពសូវៀតដល់ទាហាន រុស្ស៊ី ដែលកំពុងធ្វើសឹកនៅ អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានរំឭកពីវីរភាព និងភាពអង់អាចនៃកងទ័ពសូវៀត ដើម្បីបំផុសស្មារតីដល់ទាហានរបស់គាត់ដែលកំពុងធ្វើប្រតិបត្តិការសឹកនៅអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានអះអាងទៀតថា កងកម្លាំង​រុស្ស៊ី​នឹង​ទទួល​បាន​ជ័យជម្នះ​លើ​អ៊ុយក្រែន ដូច​អ្នក​កាន់​តំណែង​មុន​របស់​ពួកគេ​ ដែលបាន​ធ្វើ​លើ​ប្រទេស​អាល្លឺម៉ង់​ក្នុង​សង្រ្គាម​លោក​លើក​ទី​ ២ ។

ទន្ទឹមនោះ អំឡុងការ​ប្រារព្ធ​ខួប​លើក​ទី ៨០ នៃ​ជ័យជម្នះ​របស់​សូវៀត​នៅសមរភូមិ Stalingrad ដែល​បច្ចុប្បន្នត្រូវ​គេ​ស្គាល់​ថា ទីក្រុង Volgograd, លោក ពូទីន ក៏​ឆ្លៀត​ឱកាស ​រិះគន់​មេដឹកនាំ​អាល្លឺម៉ង់​ផងដែរ ដែល​បាន​ជួយ​បំពាក់​អាវុធ​ដល់​ទាហាន​អ៊ុយក្រែន ។

លោក ពូទីន បាននិយាយថា “ជាអកុសល ឥឡូវនេះយើងឃើញមនោគមវិជ្ជានៃលទ្ធិណាស៊ីលេចឡើងក្នុងទម្រង់បែបទំនើប ហើយវាក៏ជាការបង្ហាញជាថ្មីម្តងទៀត នៃគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខនៃប្រទេសរបស់យើង ជាពិសេសគឺការផ្ដល់រថក្រោះខ្លារខិន Leopard 2 ដល់អ៊ុយក្រែន” ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក វ្ល៉ាឌីមៀរ ពូទីន ចាត់ទុកជាប្រតិបត្តិការយោធាពិសេសបានអូសបន្លាយពេលជិត ១ ឆ្នាំមកហើយ បន្ទាប់ពីផ្ទុះការវាយលុកកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មេណាតូប្រាប់វិធី បើចង់ឲ្យ អ៊ុយក្រែន ឈ្នះ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ វិនាទី មុន

ម៉ិកស៊ិក ដាក់ពង្រាយ​ទ័ព ១ម៉ឺន​នាក់នៅព្រំដែន ក្រោយ​ការ​គំរាម​ដាក់​ពន្ធ​របស់ ត្រាំ

ផ្លូវ៦០ម៉ែត្រ
សន្តិសុខសង្គម៧ នាទីutes មុន

កំណាត់ ផ្លូវ៦០ម៉ែត្រ ចាប់ផ្ដើមដំឡើងរបាំងចែកទ្រូងផ្លូវ

ព័ត៌មានជាតិ១២ នាទីutes មុន

ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ៣៨ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម