Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន បើកដៃឲ្យ អាមេរិក ប្រើមូលដ្ឋានយោធាលើទឹកដីខ្លួនចំនួន ៤ ទៀត

បានផុស

នៅ

ប្រទេសហ្វីលីពីនបានអនុញ្ញាតឲ្យកងកម្លាំងអាមេរិកប្រើប្រាស់មូលដ្ឋានយោធានៅលើទឹកដីរបស់ខ្លួនចំនួន ៤ បន្ថែមទៀត ដែលជាវិធានការជាក់ច្បាស់មួយ ក្នុងគោលបំណងពង្រឹងការរារាំងប្រឆាំងនឹងប្រទេសចិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយជំនួបរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. និងរដ្ឋមន្ត្រីការពារជាតិ Carlito Galvez Jr. ក្នុងទីក្រុងម៉ានីល កាលពីថ្ងៃព្រហស្បតិ៍, ភាគី​ទាំង​ពីរ​បាន​ប្រកាស​ពី​កិច្ច​ព្រម​ព្រៀងប្រើប្រាស់មូលដ្ឋានយោធាចំនួន ៤ បន្ថែមទៀត និងបានបញ្ជាក់ថា ចាប់ពីពេលនេះទៅ កងទ័ពអាមេរិកអាចប្រើមូលដ្ឋានយោធានៅលើទឹកដីហ្វីលីពីនបានរហូតដល់ ៩ ឯណោះ ។

​ទន្ទឹមនោះ ការកើនឡើងវត្តមានរបស់យោធាសហរដ្ឋអាមេរិក គឺជាការបង្ហាញយ៉ាងជាក់ច្បាស់ក្នុងគោលបំណងពង្រឹងការរារាំងរបស់ចិន ខណៈដែលទីក្រុងប៉េកាំងកំពុងបង្កើនសកម្មភាពយោធានៅក្នុងសមុទ្រចិនខាងត្បូង និងដែនទឹកជុំវិញច្រកសមុទ្រតៃវ៉ាន់ ។

ទោះជាយ៉ាងណា លោក Austin បានប្រាប់សន្និសីទសារព័ត៌មានថា ការពិភាក្សាអំពីសកម្មភាពជាក់ស្ដែងរបស់ភាគីទាំងពីរ គឺដើម្បីដោះស្រាយបញ្ហាអស្ថិរភាពនៅក្នុងដែនទឹកជុំវិញហ្វីលីពីនប៉ុណ្ណោះ ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា សម្ព័ន្ធភាពអាមេរិក-ហ្វីលីពីន ធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៃប្រទេសទាំងពីរកាន់តែមានសុវត្ថិភាព ហើយវាក៏ជាការជួយរក្សាឥណ្ឌូប៉ាស៊ីហ្វិកឲ្យកាន់តែសេរី និងបើកចំហផងដែរ ខណៈលោកប្រធានាធិបតី Marcos បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះកិច្ចព្រមព្រៀងនេះ ហើយលោកបានលើកឡើងថា អនាគតរបស់ហ្វីលីពីន និងអាស៊ីប៉ាស៊ីហ្វិក តែងតែមានការចូលរួមពីសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ដំណើរទស្សនកិច្ចរបស់លោក Austin អាចបង្ហាញពីការពង្រីកសកម្មភាព​យោធា អាមេរិក លើទឹកដី ហ្វីលីពីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជីវិតកម្សាន្ដ៣ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង៖ ថៃផ្ដាច់សេវា បង្ក្រាបក្រុមឆបោកតាមអនឡាញតាមព្រំដែន មិនប៉ះពាល់ការប្រើសេវាទូរស័ព្ទនៅប៉ោយប៉ែតឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព ថា បទពិសោធន៍ជាក់ស្ដែងពុំមានការកំណត់ចំនួននៃការប្រើប្រាស់សេវា ប.ស.ស នោះទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ជ័យ ចាប
ជីវិតកម្សាន្ដ៦ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម