Connect with us

ព័ត៌មានអន្ដរជាតិ

UN ៖ ឱសថក្លែងក្លាយសម្លាប់មនុស្សនៅអនុតំបន់សាហារ៉ាអាហ្រ្វិកជិត ៥០ ម៉ឺននាក់​ជារៀងរាល់ឆ្នាំ

បានផុស

នៅ

កង្វះលទ្ធភាពទទួលបានការថែទាំសុខភាព និងឱសថដែលមានគុណភាពនៅតែជាបញ្ហាចម្បងមួយសម្រាប់បណ្តាប្រទេសអនុតំបន់សាហារ៉ាអាហ្រ្វិកនាពេលបច្ចុប្បន្ន ។ ជាងនេះទៅទៀត បញ្ហាថ្នាំក្លែងក្លាយ បានសម្លាប់មនុស្សជិត ៥០ ម៉ឺននាក់ក្នុងមួយឆ្នាំនៅអាហ្វ្រិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយទិន្នន័យនេះ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មបានឲ្យដឹងថា មនុស្សប្រហែល ២៦៧,០០០ នាក់បានស្លាប់ ដោយសារតែថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ក្លែងក្លាយ និងទាបជាងស្តង់ដារ ខណៈមនុស្សរហូតដល់ ១៦៩,២៧១ នាក់ស្លាប់ ដោយសារការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិចក្លែងក្លាយ និងទាបជាងស្តង់ដារ ។

ទន្ទឹមនឹងនោះ ត្រឹមចន្លោះខែមករា ឆ្នាំ ២០១៧ ដល់ខែធ្នូ ឆ្នាំ ២០២១ ផលិតផលឱសថក្លែងក្លាយជាង  ៦០៥ តោនត្រូវបានរឹបអូសដោយអាជ្ញាធរនៅអាហ្វ្រិកខាងលិច ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកស្រាវជ្រាវបានផ្តល់អនុសាសន៍មួយចំនួនដើម្បីការពារការជួញដូរថ្នាំក្លែងក្លាយទាំងនេះ ដែលក្នុងនោះមានដូចជា ការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ការបង្កើតប្រព័ន្ធចែករំលែកព័ត៌មានប្រកបដោយប្រសិទ្ធភាព និងការកែសម្រួលច្បាប់ហួសសម័យទាក់ទងនឹងផលិតផលវេជ្ជសាស្រ្តដែលត្រូវបានជួញដូរទៅកាន់ប្រទេសអាហ្វ្រិក ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖​ Sputnik

ចុចអាន ៖ ហ្វីលីពីន បើកដៃឲ្យ អាមេរិក ប្រើមូលដ្ឋានយោធាលើទឹកដីខ្លួនចំនួន ៤ ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម