Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធាន​សភា ​អាមេរិក​ ចោទ ​ចិន ​ថា​ មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អធិបតេយ្យភាពរបស់ខ្លួន

បានផុស

នៅ

ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក Kevin McCarthy បានចោទប្រកាន់ប្រទេសចិនថា មិនយកចិត្តទុកដាក់ចំពោះអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក តាមរយៈការបញ្ជូនបាឡុងចារកម្មចូលទឹកដីរបស់ខ្លួន។

ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក Kevin McCarthy
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក McCarthy បានសរសេរនៅលើ Twitter ថា “ការមិនយកចិត្តទុកដាក់របស់ចិនចំពោះអធិបតេយ្យភាពសហរដ្ឋអាមេរិក គឺជាសកម្មភាពអស្ថិរភាព ដែលត្រូវតែដោះស្រាយ ហើយលោកប្រធានាធិបតី បៃដិន មិនអាចនៅស្ងៀមបានទេ”។

មុននេះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានដកស្រង់សម្តី អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក ឧត្តមសេនីយ៍ Pat Ryder ដែលនិយាយថា វត្ថុពីលើអាកាស ដែលសន្មតថាជាបាឡុងចារកម្មរបស់ចិន ត្រូវបានគេប្រទះឃើញផ្លាស់ទីនៅភាគខាងជើងប្រទេស។

ក្នុងសម្តីរបស់គាត់, បាឡុងនេះធ្វើដំណើរក្នុងរយៈកម្ពស់ខ្ពស់ លើចរាចរណ៍ផ្លូវអាកាសពាណិជ្ជកម្ម ហើយមិនបង្ហាញការគំរាមកំហែងផ្នែកយោធា ឬរូបរាងកាយដល់មនុស្សនៅលើដីនោះទេ។

អ្នកនាំពាក្យក៏បាននិយាយផងដែរថា បន្ទាប់ពីបាឡុងត្រូវបានរកឃើញ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានធ្វើសកម្មភាពភ្លាមៗដើម្បីការពារប្រឆាំងនឹងការប្រមូលព័ត៌មានរសើប។ ជាងនេះទៅទៀត លោកនិយាយថា ករណីបែបនេះ ត្រូវបានគេសង្កេតឃើញកាលពីប៉ុន្មានឆ្នាំមុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ TASS

ចុចអាន៖ អាមេរិក ចោទ ថា បាឡុង ចារកម្ម របស់ចិន បាន ហោះ លើ ទីតាំង យោធា ដ៏រសើប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម