Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​ រឹបអូសភ្លុកដំរីខុសច្បាប់តាមផ្លូវសមុទ្រ ជិតកន្លះតោន

បានផុស

នៅ

បើតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម VNA បានចុះផ្សាយថា អាជ្ញាធរគយ និងឆ្មាំឆ្នេរសមុទ្រនៃទីក្រុង Hai Phong ភាគខាងជើងនៃប្រទេសវៀតណាមបានរឹបអូសភ្លុកដំរីជិតកន្លះតោន បន្ទាប់ពីត្រូវបានរត់ពន្ធតាមសមុទ្រ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃសុក្រអាជ្ញាធរបានរកឃើញកុងតឺន័រមួយផ្ទុកភ្លុកដំរីសរុបចំនួន ១១៧ ដុំ ទម្ងន់ ៤៩០ គីឡូក្រាម លាយជាមួយនឹងស្នែងគោនាំចូលពីកំពង់ផែអន្តរជាតិ Lach Huyen ។

ទីភ្នាក់ងារព័ត៌មានបានរាយការណ៍ទៀតថា បន្ទាប់ពីទទួលបានព័ត៌មានអំពីការមកដល់នៃក្រុមខុសច្បាប់ទាំងនេះ ចាប់តាំងពីដើមខែមករាមក អាជ្ញាធរក៏បានសហការគ្នាដើម្បីធ្វើការត្រួតពិនិត្យករណីពាក់ព័ន្ធ ហើយធ្វើការបង្រ្កាបតែម្ដង ខណៈពេលនេះក៏កំពុងស៊ើបអង្កេតករណីនេះបន្ថែមទៀតផងដែរ ។

គួរបញ្ជាក់ថា វៀតណាមបានហាមប្រាមការជួញដូរភ្លុកដំរីតាំងពីឆ្នាំ ១៩៩២ មកម្ល៉េះ ហើយយោងតាមច្បាប់របស់វៀតណាម បុគ្គលណាដែលរក្សាទុក ដឹកជញ្ជូន ជួញដូរ ឬផ្សាយពាណិជ្ជកម្មពីភ្លុកដំរីទម្ងន់ ២ គីឡូក្រាមឡើងទៅត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ១៥ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៦៣៣,៨២០ ដុល្លារ ៕

ប្រែសម្រួលដោយ ៖​ នាង រតនៈ

ប្រភព ៖​ Xinhua

ចុចអាន ៖ ចិន ជោគជ័យបង្កាត់ពូជគោផលិតទឹកដោះបាន ១០០ តោនក្នុងមួយជីវិតរបស់វា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម