ព័ត៌មានអន្ដរជាតិ
ដឹងទេប្រទេសចំនួនប៉ុន្មានហើយ បញ្ជូនរថក្រោះឲ្យ អ៊ុយក្រែន ប្រើទប់ រុស្ស៊ី?
ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនមក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបាននឹងកំពុងដឹកជញ្ជូនអាវុធ ក៏ដូចជាគ្រាប់កាំភ្លើងរាប់តោនទៅកាន់រដ្ឋាភិបាលក្នុងទីក្រុងកៀវ ខណៈរហូតមកដល់ពេលនេះ មហាអំណាចលោកខាងលិចទាំងនោះក៏កំពុងផ្ដល់រថក្រោះប្រយុទ្ធបន្ថែមទៀតផងដែរ ។

គិតត្រឹមពេលនេះប្រទេសចំនួន ៨ ហើយបានប្រកាសផ្ដល់រថក្រោះប្រយុទ្ធផ្សេងៗគ្នាទៅឲ្យរដ្ឋាភិបាលរបស់លោក Volodymyr Zelensky ហើយប្រទេសទាំងនោះមានដូចជា៖
-សហរដ្ឋអាមេរិក ផ្ដល់រថក្រោះប្រយុទ្ធធុន M1 Abrams ចំនួន ៣១ គ្រឿង
-អាល្លឺម៉ង់ ប្រកាសជូនរថក្រោះខ្លារខិន Leopard 2A6 ចំនួន ១៤ គ្រឿង
-អង់គ្លេស បញ្ជូនរថក្រោះធុន Challenger 2 ចំនួន ១៤ គ្រឿង
-អេស្ប៉ាញ ឲ្យរថក្រោះប្រយុទ្ធខ្លារខិន Leopard 2 របស់អាល្លឺម៉ង់ចំនួន ៤០ គ្រឿង
-ប៉ូឡូញ ផ្គត់ផ្គង់រថក្រោះខ្លារខិន Leopard 2 ចំនួន ១៤ គ្រឿង
-ហូឡង់ បញ្ជូនរថក្រោះខ្លារខិន Leopard 2 ចំនួន ១៤ គ្រឿង
-ហ្វាំងឡង់ ឲ្យរថក្រោះខ្លារខិន Leopard 2 ចំនួន ១០ គ្រឿង
-ន័រវេស ប្រកាសផ្ដល់រថក្រោះ Leopard 2 ចំនួន ៨ គ្រឿង

សរុបមករដ្ឋាភិបាលរបស់លោក Zelensky ទទួលបានរថក្រោះប្រយុទ្ធធុនផ្សេងៗគ្នាចំនួន ១៤៥ គ្រឿងហើយដើម្បីទប់ទល់នឹងប្រតិបត្តិការសឹករបស់រុស្ស៊ីដែលនឹងឈានដល់ខួប ១ ឆ្នាំនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក Zelensky ថា អ៊ុយក្រែន ឈ្នះ ឬចាញ់ រុស្ស៊ី គឺពឹងលើអឺរ៉ុប

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ