Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ថា អ៊ុយក្រែន ឈ្នះ ឬចាញ់ រុស្ស៊ី គឺពឹងលើអឺរ៉ុប

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីពេលថ្មីៗនេះថា ការបរាជ័យរបស់រុស្ស៊ីគឺអាស្រ័យលើភាពរហ័សរហួនរបស់អឺរ៉ុប ធ្វើយ៉ាងណាកុំឲ្យទីក្រុងមូស្គូគេចផុតពីការដាក់ទណ្ឌកម្មឲ្យសោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelensky បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយជាមួយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen នៅរដ្ឋធានីកៀវថា “វាជាកិច្ចការរបស់អឺរ៉ុបក្នុងការកាត់បន្ថយសមត្ថភាពរបស់រុស្ស៊ីក្នុងការរកផ្លូវចេញពីការដាក់ទណ្ឌកម្ម ហើយប្រសិនបើកិច្ចការនេះកាន់តែលឿន និងប្រសើរជាងមុន យើងនឹងកាន់តែខិតទៅរកជ័យជម្នះនៃប្រតិបត្តិការសឹករបស់រុស្ស៊ី” ។

លោកបញ្ជាក់ទៀត​ថា អឺរ៉ុប​បាន​បន្ថយ​ល្បឿន​នៃ​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ដូច្នេះយើងត្រូវកែតម្រូវស្ថានភាពនេះ ដោយត្រូវមានកិច្ចពិភាក្សាលើកញ្ចប់ទណ្ឌកម្មលើកទី ១០ ប្រឆាំងនឹងប្រទេសរុស្ស៊ី ។

លោក Zelensky បាននិយាយថា “ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប គឺជាការពង្រឹងលទ្ធភាពដើម្បីការពារជីវិតរបស់ប្រជាជននៅអឺរ៉ុបសេរី ហើយការ​សម្រេច​ក្តី​សុបិន​នៃសន្តិភាពនៅ​អឺរ៉ុប​ ​អាច​ធ្វើ​បាន​តែ​តាមរយៈ​អ៊ុយក្រែន និង​ដោយ​ការ​ឈ្នះ​ទល់​នឹង​រុស្ស៊ីប៉ុណ្ណោះ” ។

គួរបញ្ជាក់ថា លោកស្រី Von der Leyen រួមជាមួយនឹងក្រុមស្នងការសហភាពអឺរ៉ុប បានទៅដល់រដ្ឋធានីកៀវ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-អ៊ុយក្រែន លើកទី ២៤ ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ ខណៈមន្ត្រីទីក្រុងកៀវរំពឹងថា កិច្ចប្រជុំកំពូលនេះនឹងជំរុញអ៊ុយក្រែនក្លាយជាសមាជិកពេញលេញនៃប្លុកដែលមានសមាជិកទាំង ២៧ មួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ដឹងទេប្រទេសចំនួនប៉ុន្មានហើយ បញ្ជូនរថក្រោះឲ្យ អ៊ុយក្រែន ប្រើទប់ រុស្ស៊ី?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម