ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេស អាស៊ាន បន្តផ្ដោតសំខាន់លើ មីយ៉ានម៉ា ខណៈរដ្ឋប្រហារឈានដល់ខួប ២ ឆ្នាំ
រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កាលពីថ្ងៃសុក្របានចាប់ផ្តើមកិច្ចពិភាក្សានៅក្នុងប្រទេសឥណ្ឌូណេស៊ី ខណៈដែលប្រធានបទ គឺនៅតែផ្តោតលើភាពចលាចលដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

កិច្ចប្រជុំរយៈពេល ២ ថ្ងៃនៅទីក្រុងហ្សាកាតានឹងផ្តោតទៅលើរបៀបដែលប្រទេសជាសមាជិក អាចជំរុញយោធាមីយ៉ាន់ម៉ា ឲ្យអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ។
ប៉ុន្តែទោះជាយ៉ាងណាក៏មានជំហរខុសគ្នាក្នុងចំណោមសមាជិកអាស៊ានផងដែរ ដោយក្នុងនោះ ឥណ្ឌូណេស៊ី និងសិង្ហបុរីបានប្រកាន់ជំហររឹងប៉ឹងប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ខណៈដែលថៃ និងកម្ពុជា ជំរុញឲ្យមានការផ្សះផ្សាបន្ថែមទៀត ។

កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច នេះអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ាបញ្ឈប់ជាបន្ទាន់ចំពោះអំពើហិង្សាក្នុងប្រទេស ហើយបញ្ជូនបេសកជនពិសេសមួយរូប ដើម្បីសម្របសម្រួលកិច្ចសន្ទនារវាងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមយោធា ខណៈយោធាក៏បានយល់ព្រមលើផែនការនេះហើយផងដែរ កាលពីឆ្នាំ ២០២១ ប៉ុន្តែច្បាស់ណាស់វាមិនដំណើរការនោះទេ ។
គួរបញ្ជាក់ថា ភាពចលាចលនយោបាយនៅតែបន្តកើតមានក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈកាលពីថ្ងៃទី១ ខែកុម្ភៈនេះ គឺជាខួប ២ ឆ្នាំហើយ ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យកាលពីឆ្នាំ ២០២១ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក Zelensky ថា អ៊ុយក្រែន ឈ្នះ ឬចាញ់ រុស្ស៊ី គឺពឹងលើអឺរ៉ុប

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?