Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមដាក់ទោស អ្នកបម្រើការលើយន្តហោះដែលធ្វើឲ្យជំងឺកូវីដឆ្លងរាលដាលដល់អ្នកដទៃ

បានផុស

នៅ

អយ្យការប្រជាជនកំពូលទីក្រុងហូជីមិញ បានប្រកាសកាលពីថ្ងៃទី១១ខែមករាថា ខ្លួនបានយល់ព្រមលើសេចក្តីសម្រេចរបស់ទីភ្នាក់ងារសន្តិសុខស៊ើបអង្កេត ដើម្បីចាប់ផ្តើមនីតិវិធីផ្លូវច្បាប់ប្រឆាំងនឹងអ្នកបម្រើការលើយន្តហោះ អាយុ២៨ឆ្នាំម្នាក់ដោយសារតែគាត់បានចម្លងជំងឺរាតត្បាតដល់អ្នកដទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីព្រឹកថ្ងៃទី៣ខែធ្នូ ទីភ្នាក់ងារសន្តិសុខស៊ើបអង្កេត ក្រោមមន្ទីរសន្តិសុខសាធារណៈក្រុងបានបើកដំណើរការនីតិវិធីព្រហ្មទណ្ឌ ប្រឆាំងនឹងករណីនេះ។

ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកាដល់ថ្ងៃទី១ខែធ្នូ ទីក្រុងបានប្រកាសពីករណីឆ្លងថ្មីចំនួន៤ករណី ដោយក្នុងនោះមានមួយករណីជាការនាំចូល និង៣ករណីទៀតជាការឆ្លងក្នុងសហគមន៍ បន្ទាប់ពីគ្មានករណីឆ្លងក្នុងសហគមន៍សោះរយៈពេល១២០ថ្ងៃ។

ជាក់ស្តែង អ្នកជំងឺទី១,៣៤២ដែលជាអ្នកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ វៀតណាម អ៊ែរឡាញ មានទំនាក់ទំនងជាមួយអ្នកជំងឺទី១,៣២៥នៅកន្លែងធ្វើចត្តាឡីស័ក។ បន្ទាប់ពីធ្វើតេស្តអវិជ្ជមានចំនួនពីរដងចាប់ពីថ្ងៃទី១៥ដល់១៨ខែវិច្ឆិកា គាត់ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក ក្នុងបន្ទប់ផ្ទះជួលមួយនៅសង្កាត់ Tan Binh ទីក្រុងហូជីមិញ។

ខណៈពេលដែលនៅដាច់ដោយឡែក គាត់បានជួបជាមួយម្តាយនិងមិត្តភក្តិពីរនាក់របស់គាត់។ ក្រោយមកនៅថ្ងៃទី២៨ខែវិច្ឆិកា គាត់បានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណាហើយបានក្លាយជាអ្នកជំងឺទី១,៣៤២។ គាត់ក៏បានធ្វើដំណើរទៅសាកលវិទ្យាល័យបច្ចេកវិទ្យាក្រុងហូជីមិញផងដែរ។

This image has an empty alt attribute; its file name is gettyimages-1205093297-10_custom-d9b7692c11ace3c5aa013f8fca1923efe59935d6-1-1024x682.jpg

ក្រោយពេលប្រមូលសំណាកដើម្បីធ្វើតេស្តពីអ្នកជិតដិតរបស់អ្នកជំងឺលេខ១,៣៤២ មន្ទីរសុខាភិបាលក្រុងបានរកឃើញថា អ្នកជំងឺទី១,៣៤៧ដែលជាមិត្តភក្តិរបស់អ្នកជំងឺទី១,៣៤២បានធ្វើបាឋកថានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាអង់គ្លេស KEY ក្នុងសង្កាត់ Tan Binh ចាប់ពីថ្ងៃទី១៨ដល់២៥ខែវិច្ឆិកា និងនៅសាខាផ្សេងទៀតក្នុងសង្កាត់ទី១០ ហើយក៏បានទៅហាងកាហ្វេនិងហាងខារ៉ាអូខេក្នុងសង្កាត់ទី១០ផងដែរ។

ក្មេងប្រុសអាយុមួយឆ្នាំម្នាក់ក៏បានឆ្លងជំងឺនេះ ពីអ្នកជំងឺទី១,៣៤៧ផងដែរហើយបានធ្វើតេស្តវិជ្ជមាននៅថ្ងៃទី៣០ខែវិច្ឆិកា។ និស្សិតស្រីអាយុ២៨ឆ្នាំម្នាក់ក៏ឆ្លងជំងឺនេះដូចគ្នា។

លោកវរសេនីយ៍ឯក Nguyen Sy Quang អនុប្រធានមន្ទីរសន្តិសុខសាធារណៈក្រុង បាននិយាយថា ខណៈដែលប្រព័ន្ធនយោបាយទាំងមូលកំពុងខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងជំងឺនេះ មនុស្សម្នាក់អាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ។

លោកបានសង្កត់ធ្ងន់ថា ការរំលោភបំពានក្នុងករណីនេះ បានបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរដូច្នេះបុគ្គលនិងអង្គការណាដែលពាក់ព័ន្ធត្រូវតែទទួលទណ្ឌកម្មធ្ងន់ធ្ងរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖​ VN Explorer

ចុចអាន៖ ភាគខាងជើងប្រទេសវៀតណាមត្រជាក់ខ្លាំង ដល់ថ្នាក់ធ្លាក់ព្រិល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម