Connect with us

ព័ត៌មានអន្ដរជាតិ

G7, EU និងអូស្ត្រាលី យល់ព្រមលើការកំណត់តម្លៃផលិតផលប្រេងរុស្ស៊ី

បានផុស

នៅ

ក្រុមប្រទេសសេដ្ឋកិច្ច G7 រួមជាមួយអូស្ត្រាលី និងសហភាពអឺរ៉ុប (EU) បានប្រកាសអំពីតម្លៃលើផលិតផលប្រេងរបស់រុស្ស៊ី ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីកំណត់មូលនិធិរបស់ទីក្រុងមូស្គូសម្រាប់ការលុកលុយលើអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលសហរដ្ឋអាមេរិក និយាយថា ប្រទេសនានា នឹងនាំគ្នាកំណត់លើផលិតផលប្រេងចម្រាញ់ពីសមុទ្ររបស់រុស្ស៊ីនៅថ្ងៃអាទិត្យនេះ។

ក្នុងនោះ តម្លៃប្រេងនឹងត្រូវបានកំណត់នៅ ១០០ ដុល្លារក្នុងមួយធុងសម្រាប់ប្រេងម៉ាស៊ូត និងផលិតផលមួយចំនួនទៀត និង ៤៥ ដុល្លារក្នុងមួយធុងសម្រាប់ផលិតផលរួមទាំងប្រេងធ្ងន់។

វិធានការ​នេះ​ ធ្វើ​ឡើង​តាម​តម្លៃ​ប្រេង ៦០ ដុល្លារ​ក្នុង​មួយ​បារ៉ែល​លើ​ប្រេង​ឆៅ​រុស្ស៊ី ​ដែល​ក្រុម G7 និង​ប្រទេស​ផ្សេង​ទៀត​បាន​កំណត់​ឡើង​ក្នុង​ខែ​ធ្នូកន្លងទៅ។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Janet Yellen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងក្នុងចំណោមប្រទេសទាំងនេះ គឺជួយជំរុញគោលដៅរបស់ពួកគេ ដើម្បីកំណត់ក្រុមហ៊ុនបង្កើតប្រាក់ចំណូលដ៏សំខាន់របស់រុស្ស៊ីសម្រាប់ការផ្តល់មូលនិធិដល់សង្រ្គាមរបស់លោកពូទីននៅអ៊ុយក្រែន៕

ប្រែសម្រួលដោយ៖​ នាង រតនៈ

ប្រភព៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម