ព័ត៌មានអន្ដរជាតិ
អាមេរិក បើកដៃឲ្យអ៊ុយក្រែន បាញ់រ៉ុកកែតចូលដីរុស្ស៊ី តាមចិត្ត
មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃសុក្រទី០៣ខែកុម្ភៈថា រដ្ឋាភិបាលក្នុងទីក្រុងកៀវអាចបាញ់រ៉ុកកែត HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក តាមដែលចិត្តរបស់ពួកគេចង់។

មន្ទីរប៉ង់តាហ្គោនថែមទាំងបញ្ជាក់ថា អាវុធចុងក្រោយបំផុតដែលអ្នកជាប់ពន្ធអាមេរិកកំពុងផ្តល់មូលនិធិ នឹងរួមបញ្ចូលទាំងរ៉ុកកែតបាញ់ពីដីគោក GLSDB ផងដែរ។
គ្រាប់បែកដែលផលិតដោយក្រុមហ៊ុន Boeing ប្រភេទនេះ មានភ្ជាប់ម៉ូទ័រដែលផ្សំជាមួយគ្រាប់បែកយន្តហោះ អាចបាញ់បានចម្ងាយរហូតដល់១៥០គីឡូម៉ែត្រ។

ឧត្តមសេនីយ៍ទោ Patrick Ryder បានប្រាប់អ្នកយកព័ត៌មានថា អាមេរិកនឹងមិនរារាំងអ៊ុយក្រែន ពីការប្រើប្រាស់រ៉ុកកែតទាំងនេះ ដើម្បីវាយប្រហារចូលជ្រៅនៅក្នុងទឹកដីរុស្ស៊ីនោះទេ។
លោកនិយាយកាលពីថ្ងៃសុក្រថា “នៅពេលនិយាយអំពីផែនការរបស់អ៊ុយក្រែនលើប្រតិបត្តិការ ច្បាស់ណាស់នោះគឺជាការសម្រេចចិត្តរបស់ពួកគេ។ ដូច្នេះ ខ្ញុំនឹងមិននិយាយ ឬប៉ាន់ស្មានអំពីប្រតិបត្តិការនាពេលអនាគតដ៏មានសក្តានុពលនោះទេ ប៉ុន្តែជាថ្មីម្តងទៀត យើងបាននិងកំពុងធ្វើការជាមួយពួកគេ ដើម្បីផ្តល់ឲ្យពួកគេនូវសមត្ថភាពប្រកបដោយប្រសិទ្ធភាពនៅលើសមរភូមិ”។

គួរបញ្ជាក់ថា រ៉ុកកែត GLDSB ត្រូវបានផលិតដោយក្រុមហ៊ុន Boeing សហការជាមួយ Saab AB របស់ស៊ុយអែត។ យ៉ាងណាក្តី គេមិនច្បាស់ទេថាតើរ៉ុកកែតប៉ុន្មានគ្រាប់ ដែលមន្ទីរបញ្ចកោណមានបំណងបញ្ជូនទៅឲ្យអ៊ុយក្រែន ឬថាតើអាវុធទាំងនេះនឹងយកចេញពីឃ្លាំងស្តុកយោធាអាមេរិក ឬត្រូវការផលិតថ្មី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មេដឹកនាំ EU ទៅដល់ទីក្រុងកៀវ សម្រាប់កិច្ចប្រជុំកំពូលជាមួយលោក Zelensky

-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ