ព័ត៌មានអន្ដរជាតិ
អាមេរិក រឹបអូសទ្រព្យសម្បត្តិពីអ្នកមាន រុស្ស៊ី ឲ្យ អ៊ុយក្រែន យកទៅស្ដារប្រទេស
អគ្គមេធាវីអាមេរិកលោក Merrick Garland បានប្រកាសកាលពីថ្ងៃសុក្រពីការផ្ទេរទ្រព្យសម្បត្តិដំបូង ដែលរឹបអូសនិងជាផ្នែកនៃទណ្ឌកម្មប្រឆាំងរុស្ស៊ីទៅឲ្យអ៊ុយក្រែនទាំងអស់ ដើម្បីចំណាយលើការកសាងប្រទេសឡើងវិញ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/image-386.png)
លោក Garland បាននិយាយថា “ដោយមានការអនុញ្ញាតពីខ្ញុំនៅថ្ងៃនេះ មូលនិធិដែលបានកំណត់ នឹងត្រូវផ្ទេរទៅឲ្យក្រសួងការបរទេសដើម្បីគាំទ្រប្រជាជនអ៊ុយក្រែន” ដោយបន្ថែមថា មូលនិធិត្រូវបានរឹបអូសបន្ទាប់ពីការចោទប្រកាន់ប្រឆាំងនឹងលោក Malofeyev ដែលបានចេញកាលពីខែមេសាមុន។
ដោយឡែក កាលពីដើមសប្តាហ៍នេះ តុលាការសហព័ន្ធក្នុងទីក្រុងញូវយ៉ក បានអនុញ្ញាតឲ្យរដ្ឋអាជ្ញារឹបអូសទឹកប្រាក់ចំនួន ៥.៤ លានដុល្លារ ពីពាណិជ្ជកររុស្ស៊ីលោក Konstantin Malofeyev ក្រោមការចោទប្រកាន់ពីបទគេចវេស ពីការដាក់ទណ្ឌកម្ម នេះបើយោងតាមមន្ត្រីកំពូលបាននិយាយយ៉ាងដូច្នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/image-387.png)
សូមរម្លឹកដែរថា កាលពីខែធ្នូ ប្រធានាធិបតីអាមេរិក Joe Biden បានចុះហត្ថលេខាលើច្បាប់អនុញ្ញាតឲ្យក្រសួងយុត្តិធម៌ផ្ទេរទ្រព្យសម្បត្តិដែលបានរឹបអូសទៅក្រសួងការបរទេសដើម្បីជួយអ៊ុយក្រែន។ ច្បាប់របស់សហរដ្ឋអាមេរិកដាក់កម្រិតពីរបៀបដែលរដ្ឋាភិបាល អាចប្រើប្រាស់ទ្រព្យសម្បត្តិបែបនេះបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាមេរិក បើកដៃឲ្យអ៊ុយក្រែន បាញ់រ៉ុកកែតចូលដីរុស្ស៊ី តាមចិត្ត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?