Connect with us

ព័ត៌មានអន្ដរជាតិ

នៅថៃ ៖ ចាប់ផ្សឹកព្រះសង្ឃ ១ អង្គ ដែលចូលផឹកស៊ីក្នុងខារ៉ាអូខេ ហើយគេចមកសំងំក្នុងសណ្ឋាគារ

បានផុស

នៅ

នៅប្រទេសថៃ កាលពីម្សិលមិញនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅជាយទីក្រុងបាងកក រហូតធ្វើឲ្យប្រជាពលរដ្ឋមកចោមរោមមើល ខណ:ឃើញតម្រួតចូលទៅនាំខ្លួនព្រះសង្ឃមួយអង្គ ចេញពីសណ្ឋាគារទាំងកណ្តាលអាធ្រាត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ភោជនីយដ្ឋាន និងខារាអូខេ មួយកន្លែង បាននិយាយថា នៅព្រលប់កើតហេតុ មានបុរសម្នាក់(គ្មានសក់) បានចូលទៅផឹកស៊ីក្នុងបន្ទប់ខារាអូខេរបស់លោក ដោយបានកុម្មង់ម្ហូប និងផឹកស្រាបៀរ ឆាង អស់រហូតដល់២កែស។ បុរសម្ចាស់ហាងបានបន្តថា ជាទូទៅ នៅម៉ោង១០ និង ៣០ នាទីយប់ ហាងរបស់លោកត្រូវបិទ ដូច្នេះ បុគ្គលិករបស់លោកតែងតែសុំភ្ញៀវគិតលុយ។ ដោយឡែកបុរសម្នាក់នេះ ក៏ដូចគេដែរ ប៉ុន្តែគេបែរជានិយាយថា ចាំទៅដកលុយចេញពីទូរ ATM សិន ចាំយកមកចាយឲ្យ រួចហើយគេក៏ចាកចេញទៅ ដោយសារមិនទុកចិត្តលោកឲ្យបុគ្គលិកម្នាក់ទៅតាម ដើម្បីយកលុយ។

នៅទីបំផុត បុរសម្នាក់នោះ បានដើរចូលទៅក្នុងបន្ទប់សណ្ឋាគារ លេងចេញមកខាងក្រៅ ទើបលោកសម្រេចចិត្តប្តឹងទៅសមត្ថកិច្ចតែម្តង ដើម្បីឲ្យជួយអន្តរាគមន៍។ ផ្ទុយទៅវិញ ពេលបើកទ្វារបន្ទប់សណ្ឋា​គារ បែរជាឃើញព្រះសង្ឃសឹងធ្វើព្រងើយ ហាក់អត់ដឹងអីទាល់តែសោះ។ នៅពេលនោះដែរ សមត្ថកិច្ចបាននាំខ្លួនសង្ឃអង្គនេះ ទៅកាន់ស្ថានីយ៍តម្រួតដើម្បីសាកសួរ ទីបំផុតសង្ឃកំហូចនេះព្រមឆ្លើយ នៅពេលដែលម្ចាស់ហាងលើកឡើងចំៗថា អស់ស្រាបៀរ ២កែស និងម្ហូប សរុបចំនួន ៣ ០២៥ បាត។ ព្រះតេជគុណ មេគណ បានចុះទៅផ្សឹកទាំងយប់ ដើម្បីប្រគល់ឲ្យសមត្ថកិច្ចធ្វើការតាមផ្លូវច្បាប់៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ភ្នំសំពៅ
សន្តិសុខសង្គម៤៥ នាទីutes មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម