ព័ត៌មានអន្ដរជាតិ
អាមេរិក សម្រេចបាញ់ទម្លាក់បាឡុងហោះរបស់ ចិន
ក្រសួងការពារជាតិបានប្រកាសថា យន្តហោះចម្បាំង F22 បានបាញ់ទម្លាក់បាឡុងហោះរបស់ចិននៅលើទឹកពីឆ្នេរនៃរដ្ឋ South Carolina ក្នុងដែនអាកាសសហរដ្ឋអាមេរិក ស្របពេលដែលចិននៅតែបន្តអះអាងថា វាហោះសម្រាប់ការស្រាវជ្រាវអាកាសធាតុប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin បានចេញសេចក្តីថ្លែងការណ៍មួយកាលពីរសៀលថ្ងៃសៅរ៍ ដោយបញ្ជាក់ពីការបាញ់ទម្លាក់បាឡុងដែលឆ្លងកាត់ទ្វីបអាមេរិក។ លោកបង្ហើបឲ្យដឹងថា នៅវេលាម៉ោង២និង៣៩នាទីរសៀល ម៉ោងក្នុងស្រុក យន្តហោះចម្បាំងបំបាំងកាយ F22 បានបាញ់ទម្លាក់បាឡុង កំពុងហោះឲ្យធ្លាក់ចុះក្រោម។
លោកបានបន្ថែមថា ការទម្លាក់បាឡុងបង្ហាញថា ទាំងលោកប្រធានាធិបតី Biden និងក្រុមសន្តិសុខរបស់លោក “តែងតែដាក់សុវត្ថិភាព និងសន្តិសុខរបស់ប្រជាជនអាមេរិកជាមុនសិន ដែលឆ្លើយតបទៅនឹង “ការរំលោភមិនអាចទទួលយកបានរបស់ចិន ចំពោះអធិបតេយ្យភាពរបស់យើង” ។
គួររម្លឹកដែរថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានពន្យារពេលដំណើរទស្សនកិច្ចការទូតដែលគ្រោងទុកនៅចុងសប្ដាហ៍នេះទៅកាន់ប្រទេសចិន ខណៈរដ្ឋបាលរបស់លោក Biden កំពុងថ្លឹងថ្លែងការឆ្លើយតប ចំពោះបាឡុងចិនហោះខ្ពស់លើទីតាំងដ៏រសើបនៅភាគខាងលិចសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល