ព័ត៌មានអន្ដរជាតិ
ចិន ព្រមានចាត់វិធានការម៉ឺងម៉ាត់ទៅ អាមេរិក ក្រោយបាញ់ទម្លាក់បាឡុងហោះ
ប្រទេសចិនបានរិះគន់ការសម្រេចចិត្តរបស់ប្រធានាធិបតី Joe Biden កាលពីថ្ងៃសៅរ៍ បន្ទាប់ពីយន្តហោះចម្បាំង F22 បានបាញ់ទម្លាក់បាឡុងរបស់ខ្លួនដែលស្រាវជ្រាវអាកាសធាតុ និងបានឆ្លងកាត់ទឹកដីទាំងមូលនៃសហរដ្ឋអាមេរិក។

ក្នុងពេលដែលយោធាអាមេរិកកំពុងបញ្ជូននាវាជួយសង្គ្រោះដើម្បីយកកម្ទេចកំទីធ្លាក់ក្នុងទឹករាក់ប្រហែល ៦ម៉ាយពីឆ្នេរសមុទ្រនៃរដ្ឋ South Carolina ក្រសួងការបរទេសចិនក៏បានចេញសេចក្ដីថ្លែងការណ៍មួយ កាលពីព្រឹកថ្ងៃអាទិត្យដោយបង្ហាញពីការមិនពេញចិត្តជាខ្លាំង និងតវ៉ាប្រឆាំងនឹងការប្រើកម្លាំងរបស់អាមេរិក ដែលវាយប្រហារលើនាវាអាកាសគ្មានមនុស្សបើករបស់ជនស៊ីវិល។
ក្រសួងបាននិយាយថា “ប្រទេសចិននឹងរក្សាយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនពាក់ព័ន្ធ ហើយក្នុងពេលជាមួយគ្នានេះ រក្សាសិទ្ធិដើម្បីចាត់វិធានការបន្ថែមទៀតជាការឆ្លើយតបភ្លាមៗ” ។
ដោយឡែកកាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចោទប្រកាន់ចិនថា បានប្រើប្រាស់បាឡុងដើម្បីឃ្លាំមើលទីតាំងយុទ្ធសាស្ត្រនៅទ្វីបអាមេរិក ខណៈប្រទេសចិននៅតែបន្តអះអាងថា វាជាបាឡុងដែលប្រើសម្រាប់ការស្រាវជ្រាវឧតុនិយមប៉ុណ្ណោះ។

ទោះយ៉ាងណា ឧបទ្ទវហេតុនេះបានបង្ខំឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ពន្យារពេលធ្វើដំណើរទៅទីក្រុងប៉េកាំង ស្របពេលដែលវិវាទបាឡុងហោះរបស់ចិន បានក្លាយជារឿងក្ដៅគគុកកាន់តែខ្លាំង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?