Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញឆ្កែអាយុចាស់ជាងគេ ជាប់កំណត់ត្រាពិភពលោក

បានផុស

នៅ

Bobi ដែលជាពូជ Rafeiro do Alentejo ត្រូវបានប្រកាសថា ជាឆ្កែចំណាស់ជាងគេ​​បំផុតមិនធ្លាប់មាន ក្នុងកំណត់ត្រាពិភពលោក Guinness ខណៈវាលើសអាយុនោះស្ទើរតែទ្វេដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូមួយដែលត្រូវបានបង្ហោះដោយ Guinness World Records នៅលើ Twitter បង្ហាញពីដំណើរ​ជីវិត​របស់វា​ខណៈភស្តុតាង​ដែល​ដាក់​ជូន Guinness បានបង្ហាញ​ថា Bobi ជាពូជ Rafeiro do Alentejo (ពូជឆ្កែចិញ្ចឹម​ព័រទុយហ្គាល់) មានអាយុ ៣០ឆ្នាំ ២៦៦ ថ្ងៃ នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៣ ជាមួយនឹងអាយុ​របស់​សត្វឆ្កែ​ដែលត្រូវបាន​ផ្ទៀងផ្ទាត់​ដោយ​ទិន្នន័យ​សត្វ​ចិញ្ចឹម ​និង​មានការ​អនុញ្ញាត​ពី​រដ្ឋាភិបាល SIAC ។

ម្ចាស់របស់ Bobi គឺលោក Leonel Costa បានប្រាប់ Guinness ថា សត្វឆ្កែរបស់ពួកគេ​មួយក្បាល​ទៀតរស់នៅបានអាយុ ២២ ឆ្នាំ ហើយម្តាយរបស់ Bobi រស់នៅរហូតដល់អាយុ ១៨ ឆ្នាំ។ គាត់ក៏បានបញ្ចាក់បន្ថែមទៀតថា ​វា​​រស់នៅ​បានយូរ​ ដោយសារតែ “បរិយាកាស​ស្ងប់ស្ងាត់ និង​សន្តិភាព” ដែល​បានធំឡើង។ ម្យ៉ាងវិញទៀត វា​មិនដែលត្រូវបានដាក់ច្រវាក់ ឬជាប់នឹងខ្សែ ហើយតែងតែរីករាយនឹងការសេពគប់​ឆ្កែគ្នាឯង​ ដោយវា​​ចំណាយ​ពេល​ជាមួយ​សត្វ​ផ្សេងៗ សូម្បី​តែ​ឆ្មា​ក៏​ដោយ។ Bobi ក៏ផឹកទឹកច្រើនដែរ ប្រហែលមួយលីត្រក្នុងមួយថ្ងៃ។ ចំពោះរបបអាហាររបស់ ​Bobi តែងតែស៊ីអាហាររបស់មនុស្ស ជាមួយនឹងគ្រឿងទេស​ដែលត្រូវ​បាន​ដក​ចេញ។

ទោះយ៉ាងណា ត្រឹមតែរយៈពេលពីរ​សប្ដាហ៍​ប៉ុណ្ណោះ Bobi បាន​វ៉ាដាច់​​ប្រភេទឆ្កែ Chihuahua ដែល​មាន​អាយុ ២៣ ឆ្នាំ​ មាន​ឈ្មោះថា Spike ត្រូវបានប្រកាសថាជា​ឆ្កែដែល​មាន​ជីវិត​ចំណាស់​ជាងគេ​បំផុត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖indianexpress

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីការពារថៃបំភ្លឺជាថ្មីម្តងទៀត​ថា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត មិន​បាន​ថ្លែងសុំទោសថៃជុំវិញ​បញ្ហា​ប្រាសាទ​តាមាន់​ធំ​នោះ​ទេ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ កម្មករ​ខេត្តកណ្ដាល និងខេត្តតាកែវ ពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េ ដែលកៀរគរ​ដោយ​ទណ្ឌិត សម រង្ស៊ី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនជាតិចិន​៥នាក់ ដែលផ្ទុះអាវុធនៅ​អគារ​រតនៈសម្បត្តិ ត្រូវ​តុលាការចោទ​ប្រកាន់​ពាក់ព័ន្ធ​បទ​ល្មើស​ព្រហ្មទណ្ឌ

ព័ត៌មានជាតិ៨ ម៉ោង មុន

Breaking News ៖ សហរដ្ឋអាមេរិកបន្តផ្តល់ជំនួយដោះមីននៅកម្ពុជាឡើងវិញ

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រទេស​តំបន់​អាស៊ាន និង​ចក្រ​ភព​អង់​គ្លេស​រៀប​ចំវេទិកា ស្តីពីការ​អភិវឌ្ឍន៍​ក្របខណ្ឌ​និរន្តរភាព​សេដ្ឋកិច្ច​ច្នៃប្រឌិត

អង្គរក្ស
សន្តិសុខសង្គម២១ ម៉ោង មុន

ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៩ ម៉ោង មុន

នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១៤ ម៉ោង មុន

លោក ជួន ណារិន្ទ បង្គាប់ឱ្យមន្ត្រីនគរបាលពីររូប​បង្ហាញខ្លួននៅការិយាល័យបុគ្គលិកពាក់ព័ន្ធករណីប៉ះទង្គិច​ជាមួយលោកបណ្ឌិត សុខ ទូច

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មន្ត្រីអាមេរិក-រុស្ស៊ីទើប​ចរចាគ្នាចប់ ស្រាប់តែ​ ពូទីន ​លើកទ័ពចូលវាយតំបន់ថ្មីនៅអ៊ុយក្រែន 

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ប្រាប់ ហ្សេលេនស្គី កុំ​ឲ្យ​តូចចិត្ត​តូច​ថ្លើម គ្មាន​នរណា​មិន​ឲ្យ​អ៊ុយក្រែន​ចូលរួម​កិច្ច​ចរចា​ទេ

Sokha Hotels

ព័ត៌មានពេញនិយម