ព័ត៌មានអន្ដរជាតិ
លោក ពូទីន ធានាមិនសម្លាប់ប្រធានាធិបតី អ៊ុយក្រែន (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett ថា លោកនឹងមិនធ្វើឃាតប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ឡើយ។ នេះបើតាមការអះអាងរបស់លោក Bennett ប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល។

លោក Bennet បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូកាលពីខែមីនាឆ្នាំមុន ក្នុងការប៉ុនប៉ងស្វែងរកបទឈប់បាញ់ដំបូងរវាងរុស្ស៊ី និងអ៊ុយក្រែន។ ដំណើរនោះត្រូវបានធ្វើឡើងតាមសំណើរបស់លោក Zelensky។
នៅពេលកងកម្លាំងរុស្សី ព័ទ្ធជុំវិញទីក្រុងកៀវ លោក Zelensky ត្រូវបានគេរាយការណ៍ថា បានលាក់ខ្លួននៅក្នុងទីតាំងសម្ងាត់មួយអំឡុងពេលកិច្ចប្រជុំនោះ។ លោក Bennett បានប្រាប់ទូរទស្សន៍ប៉ុស្តិ៍លេខ១២កាលពីថ្ងៃអាទិត្យទី០៥ខែកុម្ភៈថា មេដឹកនាំអ៊ុយក្រែនបានប្រគល់ភារកិច្ចឲ្យគាត់ក្នុងការធានាពីលោកពូទីនថា គាត់នឹងមិនត្រូវបានគេកំណត់គោលដៅសម្រាប់ការធ្វើឃាតនោះទេ។

ពេលនោះ លោក Bennett បានសួរលោកពូទីនថា “តើអ្នកនឹងសម្លាប់លោក Zelensky ទេ?”។ ប្រធានាធិបតីរុស្ស៊ីឆ្លើយថា គាត់នឹងមិនធ្វើរឿងបែបនេះឡើយ។
ក្រោយមក លោក Bennett បានហៅទូរស័ព្ទទៅលោក Zelensky ភ្លាមៗក្រោយពេលចាកចេញពីវិមានក្រឹមឡាំងដោយប្រាប់គាត់ថា “លោកពូទីននឹងមិនសម្លាប់អ្នកទេ! ១០០%”។

ស្របពេលជាមួយគ្នានោះ លោក Bennett បានពណ៌នាលោកពូទីន ថាជាមនុស្សឆ្លាត និងជាអ្នកគាំទ្រជនជាតិជ្វីហ្វ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Bennett និយាយថា មេដឹកនាំរុស្ស៊ីមិនសប្បាយចិត្តទេនៅពេលឈ្មោះលោក Zelensky និងមន្ត្រីរបស់គាត់ផ្សេងទៀតត្រូវបានលើកឡើង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ពូទីន ចេញមុខព្រមានខ្លាំងៗទៅលោកខាងលិច រឿងផ្គត់ផ្គង់រថក្រោះឲ្យ អ៊ុយក្រែន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?