ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ លើកលែងទោស ទណ្ឌិតរាប់ម៉ឺននាក់
មេដឹកនាំកំពូលអ៊ីរ៉ង់ បានលើកលែងទោសទណ្ឌិតរាប់ម៉ឺននាក់ រួមទាំងមនុស្សជាច្រើនដែលជាប់ពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាលផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា ការលើកលែងទោសដោយលោក Ayatollah Ali Khamenei គឺមានលក្ខខណ្ឌ។
ការលើកលែងទោសនេះកើតឡើង មួយថ្ងៃ មុនខួបនៃបដិវត្តន៍ឥស្លាមឆ្នាំ១៩៧៩។

បាតុកម្ម បានផ្ទុះឡើងកាលពីខែកញ្ញាឆ្នាំមុន បន្ទាប់ពីការស្លាប់របស់ស្ត្រីម្នាក់ ដែលឃុំខ្លួនដោយប៉ូលិសសីលធម៌ក្នុងប្រទេសអ៊ីរ៉ង់។
នាង Mahsa Amini អាយុ២២ឆ្នាំត្រូវបានចាប់ខ្លួន ក្រោមបទចោទប្រកាន់ថា ពាក់ស្បៃមុខមិនត្រឹមត្រូវ ដែលជាការបំពានច្បាប់សម្លៀកបំពាក់ស្រ្តីដ៏តឹងរ៉ឹងរបស់ប្រទេសអ៊ីរ៉ង់។

អាជ្ញាធរអះអាងថា ការតវ៉ាដែលនៅតែបន្ត គឺជា កុបកម្មគាំទ្រដោយបរទេស ហើយនៅពេលខ្លះបានឆ្លើយតបដោយប្រើកម្លាំងសាហាវ។
ដោយឡែក ក្រុមសិទ្ធិមនុស្សនិយាយថា បាតុករជាង៥០០នាក់ត្រូវបានសម្លាប់ រួមទាំងអនីតិជន៧០នាក់ផងដែរ ហើយប្រហែល ២០០០០នាក់ត្រូវបានចាប់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ីរ៉ង់ ប្រហារជីវិតអ្នកទោសទី១ ដែលពាក់ព័ន្ធនឹងការតវ៉ា

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?