Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ នឹងផលិតខែលការពារមីស៊ីលល្បឿនលឿនជាងសំឡេងថ្មីសម្រាប់ អាមេរិក បើលោកជាប់ឆ្នោត

បានផុស

នៅ

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីពេលថ្មីៗនេះថា លោកនឹងអភិវឌ្ឍខែលការពារមីស៊ីលថ្មីសម្រាប់សហរដ្ឋអាមេរិក ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីសាជាថ្មីនៅឆ្នាំ ២០២៤ ដើម្បីដោះស្រាយការគំរាមកំហែងកាន់តែខ្លាំងឡើងដែលបង្កដោយមីស៊ីលលឿនជាងសំឡេង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយថា “គ្មានគ្រោះថ្នាក់អ្វីធំជាងការគំរាមកំហែងដ៏សាហាវនៃអាវុធនុយក្លេអ៊ែរ និងមីស៊ីលលឿនជាងសំឡេងនោះទេ ។ នៅពេលខ្ញុំជាមេបញ្ជាការ ខ្ញុំនឹងធ្វើការជាមួយសភា និងមេដឹកនាំយោធាដ៏អស្ចារ្យរបស់យើង ដើម្បីបង្កើតខែលការពារកាំជ្រួចមីស៊ីលជំនាន់ក្រោយដ៏ទំនើប” ។

លោក ត្រាំ បានប្រៀបធៀបប្រព័ន្ធបែបនេះទៅនឹងប្រព័ន្ធមីស៊ីល Iron Dome ដែលប្រើប្រាស់ដោយអ៊ីស្រាអែល ។ លោក ត្រាំ បានព្រមានពីការគំរាមកំហែងនេះថា មីស៊ីលល្បឿនលឿនជាងសំឡេង ជាពិសេសអាវុធដែលមានក្បាលគ្រាប់នុយក្លេអ៊ែរ អាចបង្កដល់មាតុភូមិអាមេរិក ខណៈកាលពីដើមខែនេះ ព្រឹទ្ធសមាជិកអាមេរិក លោក John Cornyn បាននិយាយថា ប្រទេសចិន និងរុស្ស៊ី គឺនាំមុខសហរដ្ឋអាមេរិកលើបច្ចេកវិទ្យាលឿនជាងសំឡេងមួយនេះ ។

លោក ត្រាំ បាននិយាយថា ពិភពលោកបានក្លាយទៅជា “គ្រោះថ្នាក់កាន់តែខ្លាំង” នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីបច្ចុប្បន្នគឺលោក ចូ បៃដិន ។ អតីតប្រធានាធិបតីរូបនេះក៏បាននិយាយផងដែរថា វោហាសាស្ត្រនុយក្លេអ៊ែរមិនត្រូវបានប្រើប្រាស់ប្រឆាំងនឹងសហរដ្ឋអាមេរិក ក្រោមការគ្រប់គ្រងរបស់គាត់នោះទេ ប៉ុន្តែបច្ចុប្បន្ននេះសត្រូវបរទេសកំពុងប្រើវា ដោយសារតែលោក បៃដិន ។

ជាចុងក្រោយលោក ត្រាំ ​បាន​កត់​សម្គាល់​ថា វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​ទប់ស្កាត់​ជម្លោះ​បែប​នេះ គឺ​ត្រូវ​រៀបចំ​ដោយ​បច្ចេកវិទ្យា និងកង​កម្លាំងអវកាសអាមេរិក ដែលត្រូវបានបង្កើតឡើងក្រោមរដ្ឋបាលលោក ត្រាំ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងមួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ដឹងទេប្រទេសចំនួនប៉ុន្មានហើយ បញ្ជូនរថក្រោះឲ្យ អ៊ុយក្រែន ប្រើទប់ រុស្ស៊ី?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម