ព័ត៌មានអន្ដរជាតិ
ចិន បណ្តេញប្រធានសេវាអាកាសធាតុជាតិ ចេញពីតំណែង ក្រោយបាឡុងហោះចូលដែនអាកាសអាមេរិក (មានវីដេអូ)
ប្រទេសចិន បានបញ្ចប់តំណែងប្រធានសេវាអាកាសធាតុជាតិរបស់ខ្លួន កាលពីថ្ងៃអាទិត្យទី៥ខែកុម្ភៈ នៅក្នុងទង្វើមួយដែលត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ជាក់ពីការអះអាងរបស់ខ្លួនដែលថា បាឡុងនៅសហរដ្ឋអាមេរិក គឺជាបាឡុងហោះខុសផ្លូវ។

ទីក្រុងប៉េកាំង បានប្រកាសពីការបណ្តេញលោក Zhuang Guotai កាលពីថ្ងៃអាទិត្យ ពោលគឺប៉ុន្មានម៉ោងមុនពេលសហរដ្ឋអាមេរិក បាញ់ទម្លាក់បាឡុងនៅឆ្នេរសមុទ្រនៃរដ្ឋ South Carolina។
អាមេរិកកំពុងធ្វើការ ដើម្បីយកបាឡុងមកពិនិត្យ ប៉ុន្តែទីក្រុងប៉េកាំងបានប្រកែកថា ខ្លួនគ្មានកំហុសឡើយ ហើយវត្តមានរបស់បាឡុងនៅក្នុងដែនអាកាសអាមេរិក គឺជាឧបទ្ទវហេតុ។

ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “បន្ទាប់ពីការផ្ទៀងផ្ទាត់ ភាគីចិន បានជូនដំណឹងម្តងហើយម្តងទៀតអំពីលក្ខណៈស៊ីវិលរបស់បាឡុងដល់ភាគីអាមេរិក ហើយបានបង្ហាញថា ការចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិកគឺដោយសារតែមានឧបទ្ទវហេតុដែលនឹកស្មានមិនដល់”។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិនបានថ្កោលទោសការសម្រេចចិត្តរបស់អាមេរិក ក្នុងការបាញ់ទម្លាក់បាឡុងនោះថាជា “ប្រតិកម្មហួសហេតុ” កាលពីថ្ងៃអាទិត្យ។

ក្រសួងការបរទេសក្នុងទីក្រុងប៉េកាំងនិយាយថា “ប្រទេសចិនមិនយល់ព្រមទេចំពោះរឿងនេះ ហើយសូមប្រឆាំងទៅនឹងការវាយប្រហារដោយកម្លាំងរបស់សហរដ្ឋអាមេរិក លើយានស៊ីវិលគ្មានមនុស្សបើក”។
ក្រសួងបន្ថែមថា “ក្រោមកាលៈទេសៈបែបនេះ ការប្រើប្រាស់កម្លាំងរបស់សហរដ្ឋអាមេរិក គឺជាប្រតិកម្មហួសហេតុ និងជាការបំពានយ៉ាងធ្ងន់ធ្ងរលើការអនុវត្តអន្តរជាតិ។ ប្រទេសចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនពាក់ព័ន្ធ ហើយរក្សាសិទ្ធិក្នុងការឆ្លើយតបបន្ថែមទៀតប្រសិនបើចាំបាច់”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ FOX
ចុចអាន៖ ប្រធាន សភា អាមេរិក ចោទ ចិន ថា មិន យក ចិត្ត ទុក ដាក់ ចំពោះ អធិបតេយ្យភាពរបស់ខ្លួន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ