Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូឡូញ នឹងសាងសង់របងអគ្គិសនីជំនួសបន្លាលួសតាមព្រំដែនជាមួយ រុស្ស៊ី

បានផុស

នៅ

បើតាមអ្នកនាំពាក្យរបស់ឆ្មាំព្រំដែនប៉ូឡូញលោកស្រី Anna Michalska បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលប្រទេសប៉ូឡូញ នឹងចាប់ផ្តើមសាងសង់របងអគ្គិសនីនៅតាមព្រំដែនជាមួយតំបន់ Kaliningrad របស់រុស្ស៊ីក្នុងខែមីនាខាងមុខ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នយោធាប៉ូឡូញកំពុងសាងសង់របងបន្លាលួសនៅតាមព្រំដែនជាមួយតំបន់ Kaliningrad ខណៈកិច្ចសន្យាសាងសង់របងអគ្គិសនីនៅតាមព្រំដែនប៉ូឡូញ-រុស្ស៊ី ដែលអាជ្ញាធរប៉ូឡូញបានចុះហត្ថលេខាក្នុងទំហំទឹកប្រាក់ ៨៤ លានដុល្លារ ទើបតែកើតឡើងកាលពីឆ្នាំ ២០២២ ប៉ុណ្ណោះ ។

លោកស្រី Michalska បាននិយាយថា “ការសាងសង់របងអគ្គិសនីនៅព្រំដែនជាមួយតំបន់ Kaliningrad គួរតែចាប់ផ្តើមនៅក្នុងខែមីនា ខណៈប្រព័ន្ធអគ្គិសនីនៅជិតតំបន់ Kaliningrad នឹងដំណើរការតាមតំបន់ព្រំដែនដីគោកប្រមាណ ២០០ គីឡូម៉ែត្រ” ។

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា របងនេះនឹងជាប្រព័ន្ធឧបករណ៍ចាប់សញ្ញាបំពាក់ដោយកាមេរ៉ា ដែលអាចឲ្យឆ្មាំគ្រប់គ្រងស្ថានការណ៍នៅតាមព្រំដែនជាប្រចាំ ដោយមិនគិតពីលក្ខខណ្ឌអាកាសធាតុអ្វីឡើយ ។

កាលពីឆ្នាំមុន មន្ត្រីប៉ូឡូញបាននិយាយថា ប្រទេសនេះកំពុងសាងសង់របងនៅជិតតំបន់ Kaliningrad ដើម្បីការពារវិបត្តិជនចំណាកស្រុក ពោលស្រដៀងគ្នាទៅនឹងអ្វីដែលបានកើតឡើង នៅតាមព្រំដែនជាមួយប្រទេសបេឡារុសក្នុងឆ្នាំ ២០២១ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ត្រាំ នឹងផលិតខែលការពារមីស៊ីលល្បឿនលឿនជាងសំឡេងថ្មីសម្រាប់ អាមេរិក បើលោកជាប់ឆ្នោត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២១ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ថា កិច្ចព្រមព្រៀងសន្តិសុខជាមួយជប៉ុន ដូចធ្ងន់មកខាងអាមេរិកពេកហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ២២ ម៉ោង មុន

បាន​រថយន្តក្រុងជិះ​ឥតគិតថ្លៃ ស្រ្តី​​ម្នាក់​កាត់បន្ថយ​ចំណាយ​​បាន​ជាង​ ៣០ ម៉ឺន​រៀល​ ពេល​លេង​ស្រុក​ម្តងៗឱកាស​ចូលឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម