ព័ត៌មានអន្ដរជាតិ
ចិន កំណត់ប្រទេសចំនួន ២០ សម្រាប់ទេសចររបស់ខ្លួនទៅកម្សាន្ត ក្នុងនោះក៏មាន កម្ពុជា ដែរ
ប្រទេសចិនបានបើកដំណើរការឲ្យធ្វើទេសចរណ៍ជាក្រុមទៅក្រៅប្រទេសឡើងវិញ បន្ទាប់ពីបិទអស់រយៈពេល ៣ ឆ្នាំ ដែលជំរុញឲ្យអ្នកស្រឡាញ់ការធ្វើដំណើរកម្សាន្ត មានក្តីរីករាយឡើងវិញជាខ្លាំង ។
ច្បាប់ហាមប្រាមនៃដំណើរទេសចរណ៍ទៅក្រៅប្រទេស ត្រូវបានរដ្ឋាភិបាលចិនដកចេញនៅថ្ងៃចន្ទនេះ ប៉ុន្តែគោលដៅត្រូវបានកំណត់ត្រឹមតែ ២០ ប្រទេសប៉ុណ្ណោះដូចជា ប្រទេសកម្ពុជា ថៃ ឥណ្ឌូណេស៊ី រុស្ស៊ី និងអារ៉ាប់រួម ជាដើម ។ ដោយឡែក ចំពោះដំណើរកម្សាន្តទេសចរណ៍ទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង គឺនៅមិនទាន់មានតម្រុយអនុញ្ញាតនៅឡើយទេ ។
បន្ទាប់ពីបើកឲ្យដំណើរការឡើងវិញ នៅអាកាសយានដ្ឋានទីក្រុង Guangzhou ក្នុងខេត្ត Guangdong ភាគខាងត្បូង បុគ្គលិកភ្នាក់ងារទេសចរណ៍ក្នុងស្រុក ឃើញមានអ្នកដំណើរចិនជាច្រើននាក់ កំពុងរៀបចំហោះហើរភ្លាមៗទាំងនៅពាក់កណ្តាលអធ្រាត្រ ។
ទន្ទឹមនឹងនេះ ភ្នាក់ងារទេសចរណ៍ចិន បានជំរុញកិច្ចខិតខំប្រឹងប្រែងបង្កើនការរៀបចំដំណើរទេសចរណ៍ជាក្រុមនៅក្រៅប្រទេស បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាល ។ ក្នុងនោះ ទីភ្នាក់ងារក្នុងខេត្ត Guangdong និយាយថា ដំណើរទេសចរណ៍ទាំងអស់ដែលក្រុមហ៊ុនផ្តល់ជូនត្រូវបានកក់ពេញទាំងអស់ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលចិន បានហាមឃាត់ភ្នាក់ងារទេសចរណ៍ក្នុងស្រុកទាំងអស់ មិនឲ្យលក់កញ្ចប់ធ្វើដំណើរក្រៅប្រទេសចាប់តាំងពីខែមករា ឆ្នាំ ២០២០ មក ដោយសាររោគរាតត្បាតកូវីដ ១៩ ផ្ទុះឡើងជាថ្មីនៅក្នុងប្រទេស ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ ប៉ូឡូញ នឹងសាងសង់របងអគ្គិសនីជំនួសបន្លាលួសតាមព្រំដែនជាមួយ រុស្ស៊ី
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម២១ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២ ម៉ោង ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?