Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដីខ្លាំងក្លា រង្គើ៦ប្រទេស សម្លាប់មនុស្សជាង ៣០០នាក់

បានផុស

នៅ

គិតត្រឹមពេលនេះ មនុស្សជាង៣០០នាក់ហើយ បានស្លាប់នៅក្នុងប្រទេសតួកគី និងស៊ីរី បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ វាយប្រហារភាគអាគ្នេយ៍ប្រទេសតួកគីនៅថ្ងៃចន្ទទី០៦ខែកុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរញ្ជួយដីនេះ បានវាយប្រហារនៅម៉ោង ៤និង១៧នាទីព្រឹក (ម៉ោងក្នុងស្រុក) ហើយបានធ្វើឲ្យរង្គើក្នុងប្រទេសស៊ីរី តួកគី លីបង់ ស៊ីប ក្រិកនិងអ៊ីស្រាអែល។

ការរញ្ជួយដីនេះ មានចម្ងាយប្រហែល៣២គីឡូម៉ែត្រពីទីក្រុង Gaziantep និងប្រហែល ២៦គីឡូម៉ែត្រពីទីក្រុង Nurdağı នៃប្រទេសតួកគី។

យោងតាមក្រុមស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក, ការរញ្ជួយមានជម្រៅ ១៧.៧គីឡូម៉ែត្រ ហើយរំញ័រ ៦.៧រ៉ិចទ័រដ៏ខ្លាំងមួយទៀត បានកើតឡើងនៅប្រហែល១០នាទីក្រោយមក។

AFP ផ្សាយថា មនុស្សយ៉ាងតិច៧៦នាក់បានស្លាប់នៅក្នុងប្រទេសតួកគី ខណៈនៅស៊ីរី មានអ្នកស្លាប់២៤៥នាក់។ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា នឹងកើនឡើងទៀត។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Süleyman Soylu បាននិយាយថា ទីក្រុងចំនួន១០ បានរងផលប៉ះពាល់ដោយការរញ្ជួយដីនេះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃចន្ទ ក្រុមមន្ត្រីបាននិយាយថា ទីក្រុង Gaziantep, Kahramanmaraş, Hatay, Osmaniye, Adiyaman, Malatya, Sanliurfa, Adana, Diyarbakir និង Kilis បានរងការខូចខាតទាំងអស់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Guardian

ចុចអាន៖ មនុស្សស្លាប់ដោយសាររញ្ជួយដីនៅស៊ីរី កើនដល់ ២៣៧នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម