Connect with us

ព័ត៌មានអន្ដរជាតិ

បណ្តុំវីដេអូដ៏តក់ស្លុតនៃសោកនាដកម្មគ្រោះរញ្ជួយដីនៅ តួកគី និងស៊ីរី

បានផុស

នៅ

គិតត្រឹមពេលនេះ មនុស្សមិនតិចជាង៣០០០នាក់ទេ ដែលត្រូវបានសម្លាប់ក្នុងរយៈពេលត្រឹមមួយយប់ ក្នុងការរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ នៅប្រទេសតួកគី និងស៊ីរី។

មនុស្សភាគច្រើនបានស្លាប់ ដោយសារតែអគារបានបាក់រលំ នៅពេលពួកគេ កំពុងដេកលង់លក់។

ការរញ្ជួយដីនេះ បានធ្វើឲ្យរង្គើក្នុងប្រទេសចំនួន៦ ដូចជាស៊ីរី តួកគី លីបង់ ស៊ីប ក្រិកនិងអ៊ីស្រាអែល ខណៈការព្រមានអំពីរលកយក្សស៊ូណាមិ ក៏ត្រូវបានប្រកាសដោយអាជ្ញាធរអ៊ីតាលី នៅតាមបណ្តោយឆ្នេរសមុទ្ររបស់ប្រទេសនេះផងដែរ។

ប្រជាពលរដ្ឋខ្លះ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេទាំងភ័យខ្លាចនៅក្នុងទីក្រុងនានា ទូទាំងភាគអាគ្នេយ៍ប្រទេសតួកគី និងភាគខាងជើងប្រទេសស៊ីរី។

ទោះបីជាយ៉ាងណាក៏ដោយ មានក្តីបារម្ភកាន់តែខ្លាំងថា មនុស្សជាច្រើនបានជាប់នៅក្រោមគំនរបាក់បែក ខណៈក្រុមអ្នកជួយសង្គ្រោះរាប់ពាន់នាក់ ញាប់ដៃញាប់ជើងស្វែងរកតាមរយៈអគារដែលត្រូវបានបំផ្លាញដើម្បី រកអ្នកនៅរស់រានមានជីវិត៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រញ្ជួយដីខ្លាំងក្លា រង្គើ៦ប្រទេស សម្លាប់មនុស្សជាង ៣០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន៖ តាម​សំណើ​លោក ត្រាំ រុស្ស៊ី​នឹង​ទុក​ជីវិត​ទាហាន​អ៊ុយក្រែន​នៅ Kursk បើ​​ពួកគេចុះ​ចាញ់

ព័ត៌មានជាតិ៣ ម៉ោង មុន

អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម