Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សស្លាប់កើនដល់ជាង ៦០០នាក់ ក្នុងគ្រោះរញ្ជួយដីនៅ តួកគី និងស៊ីរី

បានផុស

នៅ

គិតត្រឹមម៉ោង៣:៣០នាទីរសៀលថ្ងៃចន្ទទី០៦ខែកុម្ភៈ (ពេលវេលានៅកម្ពុជា), គ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ ដែលវាយប្រហារប្រទេសតួកគី និងស៊ីរី បានសម្លាប់មនុស្សដល់ជាង ៦០០នាក់ហើយ និងបង្ករបួសមនុស្សរាប់រយនាក់ទៀត ខណៈអគារជាច្រើន បានដួលរលំពាសពេញតំបន់ ធ្វើឲ្យមនុស្សមួយចំនួនជាប់នៅក្នុងគំនរបាក់បែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរញ្ជួយដីនេះ មានចម្ងាយប្រហែល៣២គីឡូម៉ែត្រពីទីក្រុង Gaziantep និងប្រហែល ២៦គីឡូម៉ែត្រពីទីក្រុង Nurdağı នៃប្រទេសតួកគី។

អនុប្រធានាធិបតីតួកគី លោក Fuat Oktay និយាយថា មនុស្ស២៨៤នាក់ត្រូវបានសម្លាប់ និង ២៣២៣នាក់បានរងរបួស ខណៈអាជ្ញាធរបានបញ្ជូនក្រុមជួយសង្គ្រោះ និងផ្គត់ផ្គង់យន្តហោះទៅកាន់តំបន់រងគ្រោះ ព្រមទាំងអំពាវនាវសុំជំនួយពីអន្តរជាតិផងដែរ។

នៅក្នុងប្រទេសស៊ីរី, មន្ត្រីសុខាភិបាលនិយាយថា មនុស្សជាង២៣៧នាក់ត្រូវបានសម្លាប់ និងប្រហែល ៦០០នាក់រងរបួស ភាគច្រើននៅក្នុងខេត្ត Hama, Aleppo និង Latakia ជាកន្លែងដែលអគារជាច្រើនបានដួលរលំ។

លើសពីនេះ មនុស្សយ៉ាងតិច១២០នាក់ ត្រូវបានគេនិយាយថា បាត់បង់ជីវិតនៅក្នុងតំបន់កាន់កាប់ដោយក្រុមឧទ្ទាមរបស់ប្រទេសស៊ីរី ដែលនាំឲ្យចំនួនមនុស្សស្លាប់សរុបពីការរញ្ជួយដីដ៏ធំនេះ កើនដល់៦៤១នាក់។

ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាបន្ទាន់មួយ ដើម្បីពិនិត្យមើលការខូចខាត និងពិភាក្សាអំពីជំហានបន្ទាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រញ្ជួយដីខ្លាំងក្លា រង្គើ៦ប្រទេស សម្លាប់មនុស្សជាង ៣០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម