Connect with us

ព័ត៌មានអន្ដរជាតិ

គ្រាន់តែបិទគណនីរបស់ Trump, Twitter ខាតលុយអស់៥ពាន់លានដុល្លារ

បានផុស

នៅ

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Twitter បានធ្លាក់ចុះ១២,៣ភាគរយកាលពីថ្ងៃចន្ទ ក្រោយពេលប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍ពីវេទិកានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីមានតម្លៃជិត៥១.៤៨ដុល្លារក្នុងមួយហ៊ុនកាលពីថ្ងៃសុក្រ សេវាបណ្តាញសង្គមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះ បានមើលឃើញថា តម្លៃភាគហ៊ុនរបស់ខ្លួនបានធ្លាក់ចុះទាបដល់ ៤៧.១៦ដុល្លារក្នុងមួយហ៊ុនកាលពីថ្ងៃចន្ទ បន្ទាប់មកបានធ្លាក់ចុះដល់៤៥.១៥ដុល្លារក្នុងមួយភាគហ៊ុននៅម៉ោង៩និង៣០នាទីព្រឹក នៅ East Coast។

ការធ្លាក់ចុះនេះបានធ្វើឲ្យខាតបង់ប្រាក់ប្រមាណ​ ៥ពាន់លានដុល្លារពីមូលធននីយកម្មទីផ្សាររបស់ Twitter មុនពេលតម្លៃភាគហ៊ុនបានងើបឡើងវិញដល់ ៤៩ដុល្លារក្នុងមួយហ៊ុននៅម៉ោងប្រហែល១២:២០នាទី។

ការធ្លាក់ចុះភ្លាមៗនេះបានកើតឡើងនៅថ្ងៃធ្វើពាណិជ្ជកម្មលើកដំបូង បន្ទាប់ពី Twitter បានហាមឃាត់ជាអចិន្ត្រៃយ៍នូវគណនីរបស់លោក Trump ដែលមានអ្នក Follow ប្រហែល៨៩លាននាក់កាលពីថ្ងៃសុក្រ។

យោងតាមអ្នកវិភាគមួយចំនួនបានឲ្យដឹងថា ការហាមឃាត់នេះអាចបង្កឲ្យមានកំហឹងពីអ្នកគាំទ្រលោក Trump នៅលើបណ្តាញសង្គម Twitter ដោយក្រុមហ៊ុនត្រូវជួបហានិភ័យនៃការបាត់បង់ចំនួនអ្នកប្រើប្រាស់ និងចោទជាសំណួរអំពីបទប្បញ្ញត្តិ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

ចុចអាន៖ ជនជាតិអាមេរិកជាងកន្លះលាននាក់ងាកទៅប្រើ Telegram ក្រោយបណ្ដាញសង្គមធំៗបិទគណនីលោក Trump

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

ថៃ ថាទ័ពខ្មែរតម្រង់កាំភ្លើងទៅដីខ្លួន៖ ប្រមុខការពារជាតិ ថាកម្ពុជាធ្វើដើម្បីការពារខ្លួនពីសត្រូវ ហើយគ្មានកងទ័ពណាតម្រង់កាំភ្លើងមកផ្ទះខ្លួនវិញទេ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ជនរងគ្រោះ​ធ្លាក់យន្តហោះ​ Air India មិនទាន់កំណត់អត្តសញ្ញាណអស់

ព័ត៌មានជាតិ២៩ នាទីutes មុន

ក្រសួងពាណិជ្ជកម្ម ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្វែរទិសទំនិញធ្លាប់លក់ឱ្យថៃ ទៅកាន់ទីផ្សារក្នុង និងក្រៅស្រុក

ចរាចរណ៍៤៣ នាទីutes មុន

នគរបាលចាប់ឃាត់រថយន្ត-ម៉ូតូ ១៧ គ្រឿង ជិះបញ្ច្រាសខាងមុខអតីតសណ្ឋាគារ តាយម៉េង នៅខណ្ឌចំការមន

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

៤ថ្ងៃ អ៊ីរ៉ង់ បាញ់មីស៊ីល ៣៧០គ្រាប់ដាក់អ៊ីស្រាអែល វាយប្រហារជោគជ័យលើ ៣០ទីតាំង

Sokha Hotels

ព័ត៌មានពេញនិយម