Connect with us

ព័ត៌មានអន្ដរជាតិ

មូលហេតុ ដែលគ្រោះរញ្ជួយដីនៅ តួកគី សម្លាប់មនុស្សច្រើនដល់ថ្នាក់នេះ (មានវីដេអូ)

បានផុស

នៅ

មានកត្តាមួយចំនួន ធ្វើឲ្យការរញ្ជួយដីដ៏ខ្លាំងដែលវាយប្រហារប្រទេសតូកគី និងស៊ីរីកាលពីថ្ងៃចន្ទទី០៦ខែកុម្ភៈបានសម្លាប់មនុស្សច្រើនដល់ថ្នាក់នេះ។ កត្តាទាំងនោះរួមមានពេលវេលា ទីតាំង និងសំណង់អន់ខ្សោយនៃអគារដែលបាក់រលំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមពេលនេះ មានមនុស្សរាប់ពាន់នាក់ហើយ ដែលត្រូវបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ ក្នុងទីក្រុង Gaziantep ព្រំដែនស៊ីរី-តួកគី ខណៈចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ខ្ទង់ម៉ឺនឯណោះ។

ការរញ្ជួយដីនេះ បានបណ្តាលឲ្យមានការបំផ្លិចបំផ្លាញធំធេងដោយសារតែថាមពលរបស់វា។ នេះគឺជាការរញ្ជួយដីខ្លាំងបំផុតដែលវាយប្រហារប្រទេសតួកគី ចាប់តាំងពីឆ្នាំ១៩៣៩មក ហើយបានវាយប្រហារនៅចំតំបន់ដែលមានប្រជាជនរស់នៅច្រើន។

ហេតុផលមួយទៀតគឺថា វាបានកើតឡើងនៅម៉ោង៤និង១៧នាទីព្រឹក ដែលមានន័យថា មនុស្សដែលកំពុងដេកលក់ ត្រូវជាប់គាំងនៅពេលដែលផ្ទះរបស់ពួកគេដួលរលំ។

Roger Musson សហការីស្រាវជ្រាវកិត្តិយសនៅអង្គការស្ទង់មតិភូមិសាស្ត្រអង់គ្លេស បានប្រាប់ AFP ថា សំណង់អគារនៅទីនោះ ក៏សាងសង់ឡើង ទាំងមិនមានលក្ខណៈគ្រប់គ្រាន់ សម្រាប់តំបន់ដែលងាយរងគ្រោះនឹងការរញ្ជួយដីដ៏ធំផងដែរ។

ម្យ៉ាងវិញទៀត នេះគឺជាតំបន់ដែលមិនមានការរញ្ជួយដីទ្រង់ទ្រាយធំអស់រយៈពេលជាង២០០ឆ្នាំមកហើយ ហើយក៏មិនមានសញ្ញាព្រមានណាមួយដែរ ដូច្នេះកម្រិតនៃការត្រៀមខ្លួនសម្រាប់តំបន់ គឺមិនមានលក្ខណៈគ្រប់គ្រាន់នោះទេ។

គួរបញ្ជាក់ថា​ ប្រទេសតួកគីស្ថិតនៅក្នុងតំបន់រញ្ជួយដីសកម្មបំផុតមួយរបស់ពិភពលោក។ គ្រោះរញ្ជួយដីនៅតាមបណ្តោយស្នាមប្រេះនៃស្រទាប់ផែនដី North Anatolian ក្នុងតំបន់ Duzce ភាគខាងជើងប្រទេសតួកគីកាលពីឆ្នាំ១៩៩៩ បានសម្លាប់មនុស្សជាង១៧០០០នាក់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA,​​ BBC

ចុចអាន៖ មនុស្សស្លាប់ក្នុង មហាសោកនាដកម្មរញ្ជួយដីនៅតួកគីនិងស៊ីរី អាចឈានដល់ខ្ទង់ម៉ឺន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម