Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអឺរ៉ុបចំនួន ១៣ បញ្ជូនក្រុមជួយសង្គ្រោះទៅកាន់ តួកគី

បានផុស

នៅ

គណៈកម្មការអឺរ៉ុបបានបញ្ជាក់កាលពីថ្ងៃចន្ទថា ប្រទេសអឺរ៉ុបចំនួន ១៣​ ហើយបានបញ្ជូនក្រុមជួយសង្រ្គោះទៅជួយតួកគី បន្ទាប់ពីជួបគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧.៨ រ៉ិចទ័រ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Josep Borrell ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប និងលោក Janez Lenarcic ស្នងការសហភាពអឺរ៉ុបសម្រាប់ការគ្រប់គ្រងវិបត្តិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ក្រុមអ្នកស្វែងរក និងជួយសង្គ្រោះនៃប្រទេសចំនួន ៨ ដូចជា ប៊ុលហ្គារី ក្រូអាត សាធារណរដ្ឋឆែក បារាំង ក្រិក ហូឡង់ ប៉ូឡូញ និងរូម៉ានី បានប្រមូលផ្ដុំគ្នាយ៉ាងឆាប់រហ័សដើម្បីជួយក្នុងប្រតិបត្តិការរុករកជនរងគ្រោះ ។

ដោយឡែកអ្នកនាំពាក្យ ស្ថាប័ន EU លោក Balazs Ujvari បាននិយាយថា ចំណែកប្រទេសចំនួន ៥ ទៀតដូចជា ហុងគ្រី អ៊ីតាលី អេស្ប៉ាញ ម៉ាល់តា និងស្លូវ៉ាគី ក៏សន្យាផ្តល់ជំនួយក្នុងការចូលរួមសង្គ្រោះ​ដូចគ្នានេះផងដែរ ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីដ៏សាហាវដែលកើតឡើងនៅកណ្តាលស្រុក Pazarcik ក្នុងខេត្ត Kahramanmaras ភាគខាងត្បូងរបស់តួកគី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២,៣៧៩ នាក់ និងជាង ១៤,៤៨៣ នាក់ផ្សេងទៀតបានរងរបួស ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Anadolu

ចុចអាន ៖ សេដ្ឋកិច្ចប្រទេស អាស៊ាន ចំនួន ៤ រួមទាំង កម្ពុជា ផងនោះ នឹងមានកំណើនខ្លាំងក្នុង ឆ្នាំ ២០២៣ នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម