Connect with us

ព័ត៌មានអន្ដរជាតិ

ការស្ទង់មតិ ៖ ចំណូលពលរដ្ឋ អាមេរិក ធ្លាក់ចុះខ្លាំង ក្រោមការដឹកនាំរបស់លោក បៃដិន

បានផុស

នៅ

យោងតាមការស្ទង់មតិចំនួន ៤១ ភាគរយដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក ABC News និង Washington Post បានឲ្យដឹងថា ចំណូលរបស់ប្រជាពលរដ្ឋអាមេរិកមានការធ្លាក់ចុះដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៣៧ ឆ្នាំ បន្ទាប់ពីលោក ចូ បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីតាំងពីឆ្នាំ ២០២១ មក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខទាំងនេះ គឺផ្ទុយស្រឡះពីការស្ទង់មតិដូចគ្នាទៅលើអតីតប្រធានាធិបតី ដូណាល់ ត្រាំ ពោលក្នុងរយៈពេល ២ ឆ្នាំក្រោយការបោះឆ្នោតដែលលោកធ្វើជាប្រធានាធិបតី ។ ក្នុងអាណត្តិលោក ត្រាំ មានតែ ១៣ ភាគរយប៉ុណ្ណោះដែលនិយាយថា ពួកគេអន់ជាងមុន ហើយ ២៥ ភាគរយទៀត និយាយថា ពួកគេមានចំណូលល្អប្រសើរ ។

ទន្ទឹមនឹងនោះ ទាក់ទងនឹងការបោះឆ្នោតឆ្នាំ ២០២៤ ខាងមុខ ប្រជាជនអាមេរិក ៦២ ភាគរយបង្ហាញថា ពួកគេមិនពេញចិត្តឡើយ បើសិនជាលោក បៃដិន ជាប់ឆ្នោតម្តងទៀត ខណៈលោក ត្រាំ វិញ​ មានតែ ៥៦ ភាគរយប៉ុណ្ណោះដែលប្រជាជនមិនពេញចិត្ត ។

ដោយឡែកសមាជិក​គណបក្សប្រជាធិបតេយ្យ មានសំឡេង ៣១ ភាគរយ គាំទ្រលោក បៃដិន ជាបេក្ខភាព​ប្រធានាធិបតីម្តងទៀត ខណៈដែល ៥៨ ភាគរយ គាំទ្រឲ្យជ្រើសរើសបេក្ខភាពថ្មីជំនួស ។

ដោយយោងតាមសម្មតិកម្មប្រៀបធៀបនេះបានបង្ហាញថា លោក ត្រាំ និងឈ្នះលោក បៃដិន សម្រាប់ការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ ។

សួមបញ្ជាក់ថា មកដល់ពេលនេះលោក ចូ បៃដិន មិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេថា លោកនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតម្តងទៀតឬក៏យ៉ាងណានោះ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Fox News

ចុចអាន ៖ ថៃ ប្រកាសមិនមានពលរដ្ឋ ស្លាប់ឬរបួសទេ ក្នុងគ្រោះរញ្ជួយដីនៅ តួកគី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម