ព័ត៌មានអន្ដរជាតិ
ថៃ ប្រកាសមិនមានពលរដ្ឋ ស្លាប់ឬរបួសទេ ក្នុងគ្រោះរញ្ជួយដីនៅ តួកគី
គិតត្រឹមពេលនេះ គ្មានជនជាតិថៃណាម្នាក់ ត្រូវបានរាយការណ៍ថា រងរបួស ឬស្លាប់ក្នុងគ្រោះរញ្ជួយដីដ៏ធំ ដែលវាយប្រហារប្រទេសតួកគី និងស៊ីរី កាលពីថ្ងៃចន្ទទី០៦ខែកុម្ភៈនោះទេ។ នេះបើយោងតាមការឲ្យដឹងពីក្រសួងការបរទេសថៃ។

អ្នកនាំពាក្យក្រសួងលោកស្រី Kanchana Patarachoke និយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ គឺនៅខេត្ត Karamanmaras ក្បែរព្រំដែនតួកគី-ស៊ីរី ចម្ងាយប្រហែល៦០០គីឡូម៉ែត្រ ភាគខាងកើតនៃរដ្ឋធានី អង់ការ៉ា។
គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃអង្គារ (ម៉ោងនៅកម្ពុជា) ចំនួនមនុស្សស្លាប់បានកើនឡើងលើស៤៣០០នាក់ហើយ ដោយក្នុងនោះ អាជ្ញាធរតួកគីរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ២៩២១នាក់ និងប្រទេសស៊ីរីបានកត់ត្រាចំនួនមនុស្សស្លាប់ ១៤៤៤នាក់ ធ្វើឲ្យចំនួនសរុបកើនឡើងដល់៤៣៦៥នាក់។

ទោះបីជាយ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើងជាបន្តទៀត ខណៈក្រុមរុករក និងជួយសង្គ្រោះ ពិនិត្យមើលតាមអគារដែលដួលរលំ។
លោកស្រី Kanchana និយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះ គឺស្ថិតនៅរាងឆ្ងាយដែរ ពីសហគមន៍ថៃនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល និងអង់ការ៉ា។ មានតែជនជាតិថៃមួយចំនួនតូចប៉ុណ្ណោះរស់នៅក្នុងខេត្ត Gaziantep ដែលជាកន្លែងជួបការរញ្ជួយលើកទីពីរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ មូលហេតុ ដែលគ្រោះរញ្ជួយដីនៅ តួកគី សម្លាប់មនុស្សច្រើនដល់ថ្នាក់នេះ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក