Connect with us

ព័ត៌មានអន្ដរជាតិ

ឪពុកមិនព្រមទៅណា នៅអង្គុយកាន់ដៃកូនស្រី ដែលស្លាប់ក្រោមគំនរបាក់បែក

បានផុស

នៅ

រូបថតដ៏គួរឲ្យសង្វេគពីតំបន់ Kahramanmaras ជិតចំណុចកណ្តាលនៃការរញ្ជួយដីក្នុងប្រទេសតួកគី បានបង្ហាញពីបុរសជាឪពុកឈ្មោះ Mesut Hancer កំពុងអង្គុយលើគំនរថ្មបាក់បែក កាន់ដៃកូនស្រីរបស់គាត់ដែលបានស្លាប់បាត់ទៅហើយ មិនព្រមលែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សព​ក្មេងស្រី​ឈ្មោះ Irmak អាយុ១៥ឆ្នាំ ​ដែល​ស្លាប់​កាល​ពី​ថ្ងៃ​ចន្ទទី០៦ខែកុម្ភៈ បានដេកនៅ​លើ​ពូក ជាប់​ក្រោមផ្ទាំង​បេតុង​ដ៏ធំ។ មានតែដៃ និងផ្នែកដ៏តូចមួយនៃមុខរបស់នាងប៉ុណ្ណោះ ដែលអាចត្រូវបានគេមើលឃើញតាមរយៈចន្លោះដ៏តូចចង្អៀត ក្នុងបំណែកនៃផ្ទះរបស់ពួកគេ។

នៅលើគណនី Facebook របស់ Mesut ឪពុករូបនេះបានបង្ហោះនូវរូបភាពសប្បាយរីករាយជាច្រើន ជាមួយកូនស្រីក្នុងវ័យកុមារភាព។

អង្គការយូនីសេហ្វ បារម្ភថា ក្មេងស្រីម្នាក់នេះ អាចជាកុមារម្នាក់ក្នុងចំណោមកុមាររាប់ពាន់នាក់ដែលត្រូវបានសម្លាប់ក្នុងគ្រោះរញ្ជួយដីដ៏សាហាវ ដោយគិតត្រឹមព្រឹកថ្ងៃពុធទី០៨ខែកុម្ភៈ (ពេលវេលានៅកម្ពុជា) ចំនួន​មនុស្ស​ស្លាប់​ក្នុងប្រទេសតួកគីនិងស៊ីរី បាន​កើន​ឡើង​ដល់​ជាង ៧ ៨០០​នាក់​ហើយ។

ដោយឡែក WHO បានព្រមានកាលពីថ្ងៃចន្ទថា ចំនួនមនុស្សស្លាប់អាចឡើងដល់ ២ម៉ឺននាក់ ខណៈមនុស្ស២៣លាននាក់ រួមទាំងកុមារ ១​.៤លាននាក់ផងដែរ អាចរងផលប៉ះពាល់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ មនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីនៅ តួកគី កើនដល់ជិត ៨ពាន់នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម