Connect with us

ព័ត៌មានអន្ដរជាតិ

អព្ភូតហេតុ! ទារិកា ចាប់កំណើតក្រោមគំនរអគារបាក់បែក ក្នុងសោកនាដកម្មរញ្ជួយដី

បានផុស

នៅ

ទារិកាម្នាក់ ត្រូវបានជួយសង្គ្រោះពីសំណល់នៃអគារដួលរលំក្នុងប្រទេសស៊ីរី ពោលគឺប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីក្មេងស្រីរូបនេះចាប់កំណើតនៅក្រោមគំនរថ្មបាក់បែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូ បង្ហាញពីទារិកាទើបនឹងកើត ត្រូវបានយកទៅកន្លែងមានសុវត្ថិភាព ដោយអ្នកជួយសង្គ្រោះនៅទីក្រុង Jenderes ក្នុងតំបន់ភាគឦសានដែលរងការបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដីកាលពីថ្ងៃចន្ទទៅ០៦ខែកុម្ភៈ។

នៅពេលជួយសង្គ្រោះ ទារិការូបនេះ ត្រូវបានគេមើលឃើញថា នៅជាប់ទងផ្ចិតជាមួយម្តាយនៅឡើយ។

ប៉ុន្តែថ្វីបើក្មេងស្រីរួចរស់ជីវិតពីទុក្ខលំបាកនេះក៏ដោយ ប៉ុន្តែម្តាយរបស់ខ្លួន បានស្លាប់បាត់ទៅហើយបន្ទាប់ពីសម្រាលកូនរួច។

ទារិកាម្នាក់នេះ គឺជាអ្នកនៅរស់រានមានជីវិតតែម្នាក់គត់ក្នុងគ្រួសាររបស់គេ ដែលជួបប្រទះសោកនាដកម្មរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ ដែលវាយប្រហារប្រទេសស៊ីរី និងតួកគី។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ម្តាយមានផ្ទៃពោះ ដែលជាជនភៀសខ្លួនមកពីតំបន់ Deir Ezzor ភាគខាងកើតប្រទេសស៊ីរី បានចូលបន្ទប់សម្រាលកូនក្នុងអំឡុងពេលនៃការរញ្ជួយដីកើតឡើង។

គួរបញ្ជក់ថា ពេលនេះ ទារិកា ត្រូវបានគេនាំយកទៅព្យាបាលនៅក្នុងទីក្រុង Afrin៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ឪពុកមិនព្រមទៅណា នៅអង្គុយកាន់ដៃកូនស្រី ដែលស្លាប់ក្រោមគំនរបាក់បែក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ១ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម៩ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម