ព័ត៌មានអន្ដរជាតិ
រថភ្លើងបុករថយន្តដឹកថ្ម នៅថៃ ស្លាប់មនុស្ស ៥ នាក់ និងរបួស ៤២ នាក់
ប្រទេសថៃ ៖ យ៉ាងហោចណាស់ក៏មានមនុស្ស ៥ នាក់ដែរ ដែលបានស្លាប់ និង ជាង ៤០ នាក់ទៀតរងរបួស ខណៈមានរថយន្តដឹកថ្មធុនធ្ងន់មួយគ្រឿង បើកឆ្លងកាត់មុខរថភ្លើង បណ្តាលឲ្យរថភ្លើងបុកអូសទៅមុខប្រមាណ ៥០ ម៉ែត្រ ទើបធ្លាក់ក្បាលរថភ្លើង។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅចំណុចផ្លូវប្រសព្វមួយកន្លែង ឃុំសិលា ស្រុកមឿង ខេត្តខនកែន ប្រទេសថៃ។

តាមការរៀបរាប់ពីអ្នកបញ្ជាក្បាលរថភ្លើងមួយរូបបាននិយាយថា មុនពេលកើតហេតុ ខ្សែរថភ្លើងបានដឹកអ្នកដំណើរចេញពីខេត្ត នគររាជសីមា ឆ្ពោះទៅកាន់ខេត្តណងខាយ ដោយឆ្លងកាត់ខេត្តខនកែន លុះពេលហួសស្ថានីយខនកែនបានបន្តិច ក៏ស្រាប់តែមានរថយន្តធុនធ្ងន់មួយគ្រឿង ដឹកថ្មពេញ បានឆ្លងកាត់ទទឹងពីមុខតែម្ដង បើទោះបីជារថភ្លើងស៊ីផ្លេមកតាំងពីចម្ងាយហើយក៏ដោយ ទើបធ្វើឲ្យរថភ្លើងបុករថយន្តនោះ ហើយអូសប្រហែល ៥០ ម៉ែត្រ ទើបធ្លាក់ក្បាល។

នៅក្នុងហេតុការណ៍នោះដែរ សមត្ថកិច្ចចុះត្រួតពិនិត្យសង្កេតឃើញថា មានមនុស្សស្លាប់ ៥ នាក់ ក្នុងនោះ ៣ នាក់ ជាអ្នកបើកបរ និងអ្នកត្រួតពិនិត្យម៉ាស៊ីនរថភ្លើង។ ឯ ២ នាក់ទៀត ជាអ្នកដំណើរ និងមានអ្នកដំណើររងរបួសធ្ងន់-ស្រាល ៤២ នាក់ ដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ ក្រុមការងារអយស្ម័យយាន បានចុះស្ទូចក្បាល និងជួសជុលផ្លូវរហូតដល់ម៉ោង ១០ យប់ ក្នុងថ្ងៃដដែល ទើបរួចរាល់ និងអាចឲ្យរថភ្លើងដំណើរការតាមផ្លូវដែកនេះបាន។ ដោយឡែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរតាមផ្លូវច្បាប់៕
អត្ថបទ ៖ សោ និយមរ័ត្ន





-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង