Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ចង់បានបាឡុងរបស់ខ្លួន មកវិញ (មានវីដេអូ)

បានផុស

នៅ

ក្រសួងការបរទេសចិន បានស្នើសុំឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ប្រគល់មកវិញនូវកម្ទេចកម្ទីនៃបាឡុង ដែលយោធាអាមេរិកបាញ់ទម្លាក់នៅឆ្នេរសមុទ្រភាគខាងកើតអាមេរិកកាលពីថ្ងៃអាទិត្យទី០៥ខែកុម្ភៈ ដោយនិយាយថា បាឡុងនេះជាកម្មសិទ្ធិរបស់ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារទី០៧ខែកុម្ភៈ អ្នកនាំពាក្យក្រសួងលោកស្រី Mao Ning ត្រូវបានសួរថាតើទីក្រុងប៉េកាំងបានស្នើសុំយកកម្ទេចកម្ទីបាឡុងមកវិញដែរឬទេ? លោកស្រី​បានឆ្លើយតប​ថា “​បាឡុងនោះ​មិន​មែន​ជា​របស់​អាមេរិក​ទេ។ វាជាកម្មសិទ្ធិរបស់ចិន”។

ការអត្ថាធិប្បាយរបស់លោកស្រី Ning បានកើតឡើងបីថ្ងៃ បន្ទាប់ពីយន្តហោះចម្បាំងអាមេរិក បាញ់ទម្លាក់បាឡុង នៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina ដោយមន្ត្រីអាមេរិកចោទប្រកាន់ថា វាជាយានចារកម្ម។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning

មន្ទីរបញ្ចកោណអះអាងថា ខ្លួនបានរកឃើញបាឡុងកាលពីថ្ងៃពុធសប្តាហ៍មុន។ យ៉ាងណាក្តី លោក បៃដិន បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងក្លា ចំពោះការអនុញ្ញាតឲ្យបាឡុងហោះឆ្លងទ្វីប ដោយឆ្លងកាត់ទាំងទីតាំងមីស៊ីលនុយក្លេអ៊ែរ និងទីតាំងយោធាដ៏រសើបផ្សេងទៀតផងដែរ មុនពេលបាញ់ទម្លាក់។

ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃសុក្រថា បាឡុងនេះគឺជាយានស្រាវជ្រាវឧតុនិយមស៊ីវិល ដែលបានចូលដែនអាកាសអាមេរិកដោយអចេតនា បន្ទាប់ពីវង្វេងផ្លូវ។

យោងតាមលោកស្រី Ning, អ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកមួយចំនួនបានបំភាន់ឧប្បត្តិហេតុនេះ ដើម្បីវាយប្រហារ និងលាបពណ៌ចិន។ ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី​បាន​បដិសេធ​​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​អំពីបាឡុងនោះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ចិន ថា អាមេរិក ប្រតិកម្មជ្រុលហួសហេតុ និងធ្វើឲ្យខូចទំនាក់ទំនង ដោយសាររឿង បាឡុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម